ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរស​ម្នាក់​យក​ដៃ​ខាងស្តាំ​របស់​ខ្លួន​ធ្វើ​ជា​មិត្តស្រី​

កាលពី​ពេល​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​អន្តរជាតិ​មួយ​បាន​ផ្សាយ​ពី​រូបថត​បុរស​ម្នាក់​ដើម្បី​ចង់​ចាកចេញ​ពី​ភាព​ឯកោ បាន​កែប្រែ​ដៃស្តាំ​របស់​ខ្លួន​ឲ្យមាន​សភាព​លក្ខណៈ​ដូច​ទៅ​នឹង​ដៃ​មនុស្ស​ស្រី និង​ថត​បង្ហាញ​ដាក់​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ រូបថត​នេះ​បាន​ធ្វើឲ្យ​អ្នក​និយម​លេង​អ៊ីនធឺណិត​ក្នុង​ប្រទេស​ជប៉ុន​មានកា​រ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​បុរស​ម្នាក់​មាន​ឈ្មោះ​ថា Keisuke Jinushi គាត់​បាន​បង្កើត​និង​ឆ្នៃប្រឌិត​រូបភាព​ថត​ជាមួយ​ដៃស្តាំ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ។

ចំណែក​ឯ​មនុស្ស​ជាច្រើន​បានគិត​ថា​គាត់​កំពុងតែ​សប្បាយ​រីករាយ​ជាមួយ​មិត្តស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​គាត់ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​សុភមង្គល​នៅ​ពីក្រោយ​ខ្នង​ប៉ុណ្ណោះ ព្រោះ​រូបថត​ផ្សេង​ទៀត​របស់​លោក Keisuke ពុំ​មាន​រូប​មិត្តស្រី​របស់​គាត់​នោះ​ទេ​ដោយសារ​មិត្តស្រី​គាត់ ជា​ដៃ​ខាងស្ដាំ​របស់​គាត់​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​ដើម្បី​ធ្វើឲ្យ​ដៃ​របស់​គាត់​មើល​ទៅ​ទន់ភ្លន់​និង​មាន​ស្បែក​ព័ណ៌​ស គាត់​បាន​យក​ក្រេមព័​ណ៌ស​មក​លាប​លើ​ដៃ បន្ទាប់​មក​លាប​ក្រចក​ព័ណ៌​ក្រហម​និង​បាន​បន្ថែម​ក្រណាត់​ចង​ក​ដៃ​ដើម្បី​ធើ្វ​ឲ្យមើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ ។​
​គាត់​បាន​ប្រើ​ទូរស័ព្ទដៃ​ថត​យក​រូបភាព​របស់​គាត់ ដែល​ធ្វើឲ្យ​ទស្សនិជនយ​ស់ថា​មិត្តស្រី​របស់​គាត់គួរ​ឲ្យ​ស្រលាញ់​និង​ស្អាត់​ពិតមែន និង​មាន​ភាព​ល្អូកល្អើន​ដោយ​បញ្ចុក​ចំណី​គ្នា​ទៀត​ផង​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Japan6_zps1335df36.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Japan3_zps16a1f900.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Japan1_zps6f1375c9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Japan4_zps17ab417a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Japan5_zpsf8e3d40b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Japan2_zps1e52bdc4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Japan7_zpsa6c02fcb.jpg

មតិយោបល់