ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរស ៣ នាក់​ថត​អាក្រាត​ចំអកឡកឡឺយ​ឲ្យ Justin Bieber

​កាលពី​ថ្ងៃ​ទី ១៤ ខែ សីហា ម្សិលមិញ​នេះដែរ បុរស ៣ នាក់​ដែល​ជា​ក្រុម Emblem3 បានបង្ហាញ​រូបភាព​គួរឲ្យភ្ញាក់ផ្អើ​លដោយ​អាក្រាតកាយ នៅលើ Instagram ។ សមាជិក ៣ នាក់​មាន Keaton Stromberg , Wesley Stromberg និង Drew Chadwick ដោយ​យក​ហ្គិតា​បិទបាំង​ត្រង់ចំណុច​សំខាន់ ដោយ​សរសេរ​លើ​ធ្វី​ត​ទ័​រ​ថា “​ហេ Justin Bieber យើង​គឺ​នៅ​កាណាដា ហើយ​អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ នៅ​ក្នុង​ការ​លេង​ជាមួយ​នឹង​ទម្រង់​បែបនេះ​”​។​

​វា​ជា​រឿង​ងាយ​គិត​ណាស់ ការថត​អាក្រាត​របស់​ក្រុម​បុរស ទាំង ៣ នេះ​គឺ​គោលបំណង​ចង់​ចំអកឡកឡឺយ ដល់ Justin ដែល​បាន​អាក្រាតកាយ កាលពី​ថ្ងៃ បុណ្យ Thanksgiving កាលពី​ឆ្នាំមុន​។​
​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ក្រុម​តារាចម្រៀង​រូបនេះ ថត​អាក្រាត​មុខជា អាក្រក់​សម្រាប់ Justin តែ​ទោះជា​យ៉ាងណា​ក្រុម​នេះ​បាន​បញ្ចេញ​អាលប៊ុម Nothing to Lose កាលពី​ថ្ងៃ​ទី ៣០ ខែ កក្កដា កន្លងទៅ ៕​
https://i1272.photobucket.com/albums/y389/domneng/Justin1_zps5ea42320.jpg
https://i1272.photobucket.com/albums/y389/domneng/Justin2_zps0eadf852.jpg

មតិយោបល់