ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយមានរឿងគ្រួសារចម្រូងចម្រាស់ ហ៉ិន ច័ន្ទនីរត្ន ស្រាប់តែបញ្ចេញសារបែបនេះ!

(ភ្នំពេញ)៖ ទស្សនិកជនទំនងជាបានជ្រាប់ហើយថា កញ្ញា ហ៊ិន ច័ន្ទនិរត្នន៍ ត្រូវបាននារីជាម្ចាស់គណនីហ្វេស៊ុកឈ្មោះ Zeii Pov ដែលអះអាង ថា ជាប្អូនបង្កើតបានទម្លាយ រឿងរ៉ាវ ទាក់ទងនឹងសាវតា និងប្រភពកំណើតពិតប្រាកដ របស់នាងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រភពដដែលបានលើកឡើងថា ពិធីការិនី ហ៊ិន ច័ន្ទនិរត្នន៍ បោះបង់ គ្រួសារ តាំង តែ ពីតូច ហើយ ទៅ រស់ នៅយកសុខស្រណុក ស្រួល តែ ម្នាក់ឯង ខណៈដែលម្ដាយកំពុង ស្ថិត ក្នុ ង វ័យជរា ។ ដោយនារីរូបស្រស់ខាងលើបាននិយាយថា ហ៊ិន ច័ន្ធនិរត្នន៍ អាចលាក់បាំងភ្នែកមហាជន និងអ្នកគាំទ្របាន ប៉ុន្តែមិនអាចលាក់បាំងនឹងប្រវត្តិខ្លួនឯងបានមួយជីវិតឡើយ ហើយក៏រិតតែមិនអាចកុហក់ខ្លួនឯងបានទៀត ។

ក្រោយផ្ទុះរឿង ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន រវាងក្រុមគ្រួសារ ដែលបានក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសង្គម ក៏មានមតិមហាជនជាច្រើនបានលើកឡើងថា ការដែល នីរ័ត្ន មិនរវល់ជាមួយ គ្រួសារបង្កើតព្រោះហេតុម្ដាយនាងបានយកនាងទៅលក់ឱ្យគេចិញ្ជឹម។ ប៉ុន្តែប្អូនស្រីពៅបង្កើតពីធីការិនី នីរ័ត្ន បានធ្វើការបដិសេធដាច់ខាតចំពោះការលើកឡើងនោះ។

ប្អូនស្រីពៅបានរៀបរាប់ដំណើររឿងថា គឺកាល នីរ័ត្ន មានវ័យ៣ឆ្នាំស្ថានភាពគ្រួសារកំពុងជួបបញ្ហាខ្វះខាត់ជាខ្លាំងមិនមានអាហារ ផ្គត់ផ្គង់គ្រប់គ្រាន់ ពោលគឺជីវភាពក្រីក្រខ្លាំងគ្មានលទ្ធភាពចិញ្ចឹមកូនឱ្យមានអាហារញ៉ាំ គ្រប់គ្រាន់រស់នៅពិបាកវេទនា។ ដូច្នេះហើយទើបឪពុកម្ដាយសម្រេចចិត្តប្រគល់ នីវ័ត្ន មានអាយុ៣ខួបទៅឱ្យគេចិញ្ចឹមរហូតដល់ពេញរូបរាងមានប្រជាប្រិយភាពក្នុងសង្គមសព្វថ្ងៃ។ ម្យ៉ាងទៀត អ្នកដែលយកនាងទៅចិញ្ចឹមបីបាច់នោះ គឺជាអ្នកជាប់សាច់ឈាមជីដូនមួយឪពុកបង្កើតរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន នេះឯង។

ពាក់ព័ន្ធនឹងករណីកំពុងតែរសើបមួយនេះ ក៏នៅមិនទាន់ ដឹងពីការ ពិត ឡើយ ដ្បិត នារីដែលអះអាង ថា ជាប្អូន ស្រីកញ្ញា ហ៊ិន ច័ន្ទនិរត្នន៍ ខាងលើ នៅ តែ បន្តលាតត្រដាង ជាបន្តបន្ទាប់ ខណៈដែលកញ្ញា ហ៊ិន ច័ន្ទនិរត្នន៍ ផ្ទាល់នៅបន្ត តែ រក្សា ភាព ស្ងៀមស្ងាត់ មិន តបត ដែលការណ៍នេះ ធ្វើឱ្យមហា ជនកាន់ តែមាន មន្ទិល និងចង់ ដឹង កាន់តែច្បាស់ផងដែរ ។

បើទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី១៧ ខែធ្នូនេះ តារាញូស៍នៅមិន អាចសុំ ការបញ្ជាក់ពី ពិធី ការិនី ល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនិរត្នន៍ ឡើយ ដោយទូរស័ព្ទរបស់នាងទាក់ទងពុំបាន។

ប៉ុន្តែនៅលើគណនីហ្វេសប៊ុករបស់ ហ៊ិន ច័ន្ទនិរត្នន៍ បានសរសេរដោយខ្លីថា៖ «អរគុណសម្រាប់ក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នា ដែលបានបានផ្តល់ឲ្យនាងខ្ញុំ»ធ្វើឲ្យអ្នកគាំទ្រគិតថា ប្រហែលជាមានការទាក់ទងទៅនឹងរឿងរ៉ាវជីវិតនោះហើយ។ ដោយភ្លាម គេឃើញដៃគូយល់ចិត្តរបស់នាង គឺលោក សេង មង្គល បាន Comment មុនគេ ដោយលើកទឹកចិត្តដល់ និរត្នន៍ ឲ្យរឹងមាំឡើង។

មតិយោបល់