តៃវ៉ាន់ ៖ ថ្មីៗមកនេះ យោងតាមប្រភពព័ត៌មាន តៃវ៉ាន់ នានា បានចុះឲ្យដឹងថា ក្រុមហ៊ុនបានសម្រេចិត្តលុបចោលការឃោសនា ពាណិជ្ជកម្ម ដែលសម្តែងដោយតារាម៉ូដែល Akemi Katsuki ។ ស្រីស្រស់សោភា Akemi Katsuki ជាតារាល្បីមួយដួងរបស់ជប៉ុន បានបង្ហាញខ្លួននៅក្នុងការផ្សព្វផ្សាយទាំងមូល ដោយលក្ខណៈអាក្រាត។កម្រងរូបថត និងឈុតវីដេអូមើលទៅសិចស៊ីពេក ដែលបង្ហាញខ្លួននលគោក ដែលធ្វើឲ្យ ទស្សនិកជនរិះគន់យ៉ាងចាស់ដៃ ហើយក៏ជាមូលហេតុធ្វើឲ្យក្រុមហ៊ុនទូរទស្សន៍តៃវ៉ាន់ ហាមឃាត់។
ជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលម្យ៉ាងនៅតៃវ៉ាន តាមដឹង ត្រូវអញ្ជើញតារាម៉ូដែល Akemi Katsuki ដោយចំណាយថវិការ រាប់រយពាន់យន់ ។ ក្នុងវិដេអូឃ្លិបនេះដែរមិនដល់ថ្នាក់ អាក្រាតននលគោកឲ្យឃើញតំបន់សម្ងាត់នោះទេ ដោយនាងបានយកដៃបិទបាំងចំណុចដែលបុរសត្រូវការ មិនឲ្យឃើញ។ ម្យ៉ាងវិញទៀត ស្ថានីយ៍ទូរទស្សន៍ក៏បានដាក់បម្រាមលើពាណិជ្ជកម្មនេះដែរ ទាល់តែ ១៨ ឆ្នាំឡើងលើ ទើបអាចមើលបាន។
បន្ទាប់ពីឭថា ពាណិជ្ជកម្មនាងត្រូវបានគេបិទមិនឲ្យផ្សាយ នាង Akemi Katsuki បាននិយាយថា រយៈពេល ៧ ឆ្នាំហើយ នាងមិនដែលធ្លាក់ចូលស្ថានភាពបែបនេះនោះទេ ។នាងបានបន្ថែមរបៀបកំប្លែងថា “ប្រសិនបើស្ថានីយ៍ទូរទស្សន៍អាមេរិក គេផ្សាយមិនញញើតនោះទេ”៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់