ព័ត៌មានជាតិ

ភាពរាំងស្ងួត​នៅ​ចិន​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ 13 លាន​នាក់​កង្វះ​ទឹក​ប្រើប្រាស់​និង​ខាតបង់​តម្លៃ​សេដ្ខកិច្ចជាង 6,5 ពាន់​លាន​ដុល្លារ​

​ប៉េកាំង ( 15/08/13 ) : ភាពរាំងស្ងួត​ដែល​បាន​វាយប្រហារ​ប្រទេស​ចិន​នៅ​តំបន់​ភាគខាងត្បូង​ចាប់តាំងពី​ខែ​មុន​បាន​ធ្វើ​ប្រជាជន​ចិន​ជិត 13 លាន​នាក់​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​លំបាក​ក្នុង​ការស្វែងរក​ប្រភពទឺក​ផងដែរ​។​

​ខេត្ត​ធំៗ​ដែល​នៅតែ​បន្ត​ទទួល​រង​ឥទ្ធិពល​នៃ​កម្តៅ​និង​ភាពរាំងស្ងួត​នៃ​ទឹកភ្លៀង​មាន​ដូចជា​ខេត្ត Anhui, Hunan, Guizhou, Jiangxi, Hubei និង Zhenjiang បាន​ធ្វើឲ្យ​ដំណាំ​ប្រមាណ 900,000 ហិកតា​ត្រូវបាន​បំផ្លិចបំផ្លាញ​ហើយ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា 40 ពាន់​លាន​យាន់​ដែល​ត្រូវជា 6,5 ពាន់​លាន​ដុល្លារ​អាមេរិក​។​ក្នុង​នោះ​ខេត្ត​ដែល​រងគ្រោះថ្នាក់​ច្រើនជាងគេ​គឹ​ខេត្ត Hunan និង Guizhou ដែល​ធ្វើឲ្យ​ប្រជាជន​ប្រហែល 6 លាន​នាក់​មិន​អាច​ស្វែងរក​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន​ហើយ​ក្នុង​ខេត្ត​ពីរ​នេះ​ទឹកប្រាក់​ដែល​បាត់បង់​សេដ្ខកិច្ច​មានជាង 23 ពាន់​លាន​យន់​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore051/China1_zpsda2b0afa.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore051/China4_zps5bef570b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore051/China3_zpsfed20e9d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore051/China2_zps321932c0.jpg

មតិយោបល់