ភ្នំពេញៈ ស្ថានភាពជំងឺនាយសង់ស៊ីស បើទោះបីជាមានការធូរស្រាលបន្តិច តែនាយ មិនអាចនិយាយបាននោះទេ បើទោះបីជាក្រុមគ្រួសារបានបញ្ចូនទៅព្យាបាលដល់ប្រទេសវៀតណាមក្តី ។
បើតាមតារាចម្រៀង ស៊ុន ស្រីពេជ្រ ប្រាប់ដល់ Post News នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នេះឲ្យដឹងថា ស្ថានភាពឪពុកនាង បានធូរច្រើនហើយ ប៉ុន្តែគាត់មិនទាន់និយាយបាននៅឡើយ នោះទេ ហើយនាងទើបតែធ្វើសង្ឃទាន ឲ្យគាត់ កាលពីថ្ងៃសៅរ៍កន្លងទៅ។
ស៊ុន ស្រីពេជ្រ ថា«ស្ថានភាពជំងឺនេះ អាស្រ័យលើខ្លួនគាត់ បើគាត់មិនព្យាយាមនិយាយទេ គឺពិបាកដែរ ព្រោះគាត់អាយុច្រើនហើយ អាចជាឧបសគ្គ ព្រោះអណ្តាតគាត់រឹង ហើយស្ថានភាពត្បៀតសរសៃឈាមនេះឡើងខ្ពស់» ។
តារាចម្រៀងស្រីបែបស្រគត់ស្រគំ ខាងលើបានបន្តថា ធាតុពិតពេលដែលនាងបញ្ចូនឪពុកទៅដល់ប្រទេស វៀតណាម គឺពេទ្យ ខាងនោះ និយាយមិនខុសពីពេទ្យនៅកាល់ម៉ែតនោះទេ គឺទាល់តែគាត់ព្យាយាមនិយាយ ទើបមកស្ថានភាពដើមវិញ ។
ពាក់ព័ន្ធស្ថានភាពជំងឺនេះ ស៊ុន ស្រីពេជ្រ ក៏ដូចជាគ្រួសារទាំងមូល នឹងនាំនាយ សង់ស៊ីស ទៅកាន់ពេទ្យកាល់ម៉ែត នៅពេលភ្ជុំហើយ តាមការណាត់ ៕
មតិយោបល់