ព័ត៌មានសិល្បៈ និងកម្សាន្ត

សណ្ឋាគារផ្កាយ១០០ លើមេឃ មាននៅស្វីស

ស្វីសៈ នៅក្នុងប្រទេសស្វីស​ឥឡូវនេះ មានសណ្ឋាគារផ្កាយ​១០០ លើមេឃ ដោយ​អ្នកស្នាក់នៅអាច​ឃើញ​ទេសភាពដ៏ស្រស់ស្អាត នៃភ្នំ អាល់ ជាមួយនឹងតម្លៃ​១យប់ ១៩០​ផោន​។​
យោងតាម dailymail ចុះផ្សាយ​នៅពេលថ្មីៗនេះ បានឲ្យដឹងថា បន្ទប់ធំមួយ​ស្ថិតនៅផ្ទាល់នឹងដី ដោយ​អតិថិជន អាច​ចូលទៅគេង និងមើល​ទេសភាពលើមេឃ ដ៏ស្រស់ស្អាត ។​
សណ្ឋាគារផ្កាយ ១០០ នេះ មានទីតាំងនៅ ជួរភ្នំ Graubünden ដែលជាសណ្ឋាគារគ្មានជញ្ជាំង ដំបូល និង បន្ទប់ទឹក ហើយក៏គ្មាន Wifi ដូចគ្នា​។ សម្រាប់ការចំណាយ​ទៅលើសណ្ឋាគារផ្កាយ ១០០ នេះ គឺ ២៥០ ដុល្លារក្នុងមួយយប់​ ដែលស្ថិតនៅ​ ជាង ៦ ហ្វីត ពីនីវ៉ូសមុទ្រ​។​ សណ្ឋាគារនេះ ត្រូវបានរចនាឡើង ដោយគ្រែពីរ មានតុ និងចង្កៀង ។
លោកអ្នកពិតជាឆ្ងល់ថា ចុះពេលចង់ទៅរកបន្ទប់ទឹក ទៅណា ? កុំបារម្ភ លោកអ្នកអាចដើរតែ១០ នាទី នឹងទៅដល់បន្ទប់ទឹកសាធារណៈ ដែលមាននៅទីនោះ ។​ ភ្ញៀវ​ដែលស្នាក់នៅសណ្ឋាគារនេះ ព្រឹកឡើង នឹងទទួលបាន សាំង​វិច ហើយកាហ្វេ ។​
សណ្ឋាគារនេះដែរ បម្រើភ្ញៀវ នៅទិទាឃរដូវ និង រដូវស្លឹកឈើជ្រុះ សម្រាប់លក្ខណ្ឌ អាកាសធាតុ​ត្រជាក់ នឹងត្រូវ​លុបចោល មិនទទួល ភ្ញៀវនោះទេ​៕​

Hotel (1)Hotel (2)Hotel (3)

មតិយោបល់