សមាជិកក្រុម 2NE1 នាង CL ធ្វើឲ្យមានភាពចម្រូងចម្រាស់ជាថ្មីនៅលើប្រព័ន្ធអ៊ីនធឺណិតដោយសារតែរូបថតជក់បារីរបស់នាង។
សព្វថ្ងៃនេះបណ្តាញទំនាក់ទំនងសង្គមបានជួយឲ្យប្រជាជនក្នុងពិភពលោកអាចទំនាក់ទំនងគ្នាបានយ៉ាងឆាប់រហ័សនិងផ្តល់ភាពងាយស្រួលជាច្រើន។ ទោះជាយ៉ាងណាសម្រាប់តារាល្បីវាអាចធ្វើឲ្យមានផលប៉ះពាល់ដោយសារតែសកម្មភាពដែលបានបង្ហាញនៅលើប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេតែងតែត្រូវបានគេពិនិត្យវិនិច្ឆ័យជាសាធារណៈ។ ដូចជារូបភាពថ្មីរបស់ CL ( 2NE1 ) ដែលគេទើបតែបានចែករំលែកនោះបានធ្វើឲ្យមានភាពចម្រូងចម្រាស់គ្នាជាច្រើនក្នុងចំណោមអ្នកគាំទ្ររបស់នាងនៅទូទាំងពិភពលោក។
CL បានចែករំលែករូបថតនៅលើ Instagram របស់នាងដែលជារូបភាព CL កំពុងតែជក់បារី នឹងបានកាន់បំពង់ជក់បារីនៅក្នុងដៃ ដែលឧបករណ៍នេះជាញឹកញាប់គេហៅថា hookah ឬ shisha ដែលប្រជាជនក្នុងពិភពលោកមួយចំនួនធំពេញនិយមប្រើវា។
ម្យ៉ាងទៀតរូបថតនោះបានទទួលការរិះគន់និងយោបល់ជាច្រើនពីអ្នកនិយមលេងអ៊ីនធឺណិត។ ក្នុងនោះមានអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបាននិយាយនិងសួរទៅនាងថា “នាងគឺជាមនុស្សល្បីល្បាញម្នាក់ហេតុអ្វីបានអ្នកបង្ហាញរូបភាពបែបនេះ?” “ហេតុអ្វីបានជាអ្នកធ្វើរឿងបែបនេះ?” “វាប៉ះពាល់ដល់សុខភាពរបស់នាង” “ខ្ញុំមិនអាចជឿសោះថានាងជក់បារី” “ទុកឲ្យនាងរស់នៅតែម្នាក់ឯងចុះ ដើម្បីឲ្យនាងរស់នៅតាមវិធីដែលនាងចង់បាន” ៕
មតិយោបល់