ព័ត៌មានជាតិ

បែកធ្លាយ​រូបភាព iPhone 5S មាន ៣ ពណ៌​នៅលើ​អន​ឡាញ​សារ​ជាថ្មី​

​កៀក​ពេល​នឹង​ថ្ងៃ​ទី ១០ ខែ កញ្ញា ដែល​ជា​ពេលវេលា​កំណត់​បង្ហាញ iPhone 5S នោះ​មាន​ព័ត៌មាន​ជាច្រើន​បាន​បែកធ្លាយ នៅលើ​អន​ឡាញ​ជាច្រើន ដែល​មិន​គួរឲ្យ​ជឿ​។​
​សម្រាប់​ទូរស័ព្ទ​ថ្មី បន្ទាន់​សម័យ​ជំនាន់ ពណ៌​ទឹកមាស iPhone 5S ដ៏​ប្រណីត​នេះ​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍ ហើយ​វា​ជា​ពណ៌​ដំបូង​ប្រភេទ​ទូរស័ព្ទ​ឆ្លាត​វៃ iPhone ។​
​ប្រភព​ព័ត៌មាន​ច​ចាម​អារាម​បានឲ្យដឹងថា iPhone 5S នឹង​ដំណើរការ​លក់​លើ​ទីផ្សារ​ចំនួន ៣ ពណ៌ ដោយ​ក្នុង​នោះ​មាន​ពណ៌​ខ្មៅ ពណ៌​មាស និង ពណ៌​ប្រាក់ ដែល​ចេញ​នៅ​ថ្ងៃ​ទី ១០ ខែ កញ្ញា ខាងមុខ ក្នុង​ចំណោម​ទាំង ៣ ពណ៌​នេះ ពណ៌​ដែល​ធ្វើឲ្យ​មនុស្ស​ងប់​នឹងបច្ចេកវិទ្យា ឬ​សំភារៈ​និយម ចូលចិត្ត​ពណ៌​ទឹកមាស​ច្រើនជាងគេ​។​

​ប្រភព​ទម្លាយ​ព័ត៌មាន​ពី​មាត់​មួយ​ទៅ​មាត់​មួយ​បានឲ្យដឹងថា ការសម្ពោធ​ទូរស័ព្ទ iPhone 5S នេះ​ទំនងជា​ប្រើប្រាស់ ឆី​ប A7 និង​ប្រើប្រាស់​ប្រព័ន្ធ iOS 7 ដោយ​មាន​លក្ខណៈ​ស្កេន​ម្រាបដៃ​ទើប​វា​ស្គាល់​។ ចំណែក​ខាង​ខ្នង​របស់​វា មាន​កាមេរ៉ា​ពី ១២ ទៅ ១៣ មេហ្គា​ភិ​ច​សែ​ល និង​មាន Flash ពីរ​។ ទន្ទឹម​នឹង​ព័ត៌មាន​បែកធ្លាយ​ថ្មីៗ​នេះ បានឲ្យដឹងថា ផលិតផល​នេះ​នឹង​លក់​នៅ​ខែ តុលា ដែល​ស្រប​នឹង​ខាង ក្រុមហ៊ុន Apple ដំណើរការ iPad 5 nig iPad duo mini ដែល​ជា​ប្រភេទ​ជំនាន​ថ្មី​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore098/IPhone5S1_zps93d54b0a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore098/IPhone5S4_zps2ee10fae.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore098/IPhone5S3_zps2cc49133.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore098/IPhone5S5_zps1715db81.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore098/IPhone5S2_zps124c0871.jpg

មតិយោបល់