ឧស្សាហកម្មភាពយន្ត សិច ឬសម្រាប់មនុស្សពេញវ័យ ដែលមានទីតាំងនៅ ក្នុងរដ្ឋ កាលីហ្វ័រញ៉ា បានប្រកាសបញ្ឈប់ខ្សែភាពយន្តរបស់ខ្លួន បន្ទាប់ពីតួស្រីមានផ្ទុកមេរោគអេដស៍។
តួស្រីរូបនេះដែរ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ ដែលធ្វើឲ្យមានការព្រួយបារម្ភរីករាយដាលដល់អ្នកដទៃ ។ចំណែកដៃគូផ្លូវភេទ មុននៃការសម្តែងនេះ កំពុងត្រូវបានសាកល្បង ដោយគ្រូពេទ្យបានឲ្យដឹងថា មានសញ្ញាឆ្លងមេរោគអេដស៍។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore102/AdultFilm1_zps2b5b484c.png
ខាងអ្នកដឹកនាំរឿង និងផលិតរឿង បាននិយាយថា តួស្រីរូបនេះ គេមិនជឿថា បានឆ្លងជំងឺអេដស៍ក្នុងអំឡុងពេលថតរឿងឡើយ ប៉ុន្តែអាចមកពីជីវិតស្នេហាលក្ខណៈបុគ្គលលើគ្រែរបស់នាង ដែលចោទជាបញ្ហា។
កាលពីឆ្នាំ ២០០៤ តួពីររូបត្រូវបានគេពិនិត្យ ថាមានផ្ទុកមេរោគអេដស៍ ដោយកើតចេញពីជីវិតឯកជនរបស់ពួកគេ មិនមែនលើខ្សែភាពយន្តឡើយ។
ស្ថានភាពប្រហាក់ប្រហែលគ្នាដែរ កាលពីឆ្នាំទៅ ដែលរឿងនេះបានកើតលើ តួសិច Mr Marcus អាយុ ៤២ ឆ្នាំ ត្រូវបានគេដឹងថាមានមេរោគអេសដ៍ ក៏ត្រូវបានគេបញ្ជាភ្លាមៗឲ្យលុបចោលការសម្តែងសម្រាប់រឿងសិច ឬ ឧស្សាហកម្មមនុស្សពេញវ័យ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore102/AdultFilm2_zps2559decb.png
របាយការណ៍តាំងពីឆ្នាំ ២០០៤ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា 2,396 ករណី ដែលមានជំងឺប្រមេះទឹកបាយ និង 1,389 ករណីកើតរោគប្រមេះ ឬរោគរលាកហើមប្រដាប់ភេទ ដែលក្នុងនោះមាន ៥ នាក់ក្នុងចំណោមតួក្នុងរឿងសម្រាប់យុវវ័យ ផងដែរ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់