ប្រភេទសត្វចម្លែកម្យ៉ាងត្រូវបាន ដែលមិនស្គាល់ប្រភេទ និងឈ្មោះ ត្រូវបានដេកស្លាប់ ឡើងស្លក់ នៅលើច្រាំង Luis Siret Beach ក្នុ្ងខេត្ត Villaricos ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអង្គារកន្លងទៅ។
តាមសេចក្តីរាយការណ៍របស់ ThinkSpain បានឲ្យដឹងថា ស្ត្រីម្នាក់បាន ឃើញក្បាលសត្វដ៏ចម្លែកនេះ រួចក៏ជំពប់ជើងឃើញ ខ្លួនសត្វ ដែលនៅកៀកនឹងឆ្នេរសមុទ្រ ។ ប្រភពព័ត៌មាននេះបានឲ្យដឹងថា សត្វចម្លែកមានប្រវែង ១៣ ហ្វីត ស្មើនិង ៣,៩៦ ម៉ែត្រ។
អ្នកធ្វើការនៅ នៅក្នុងក្រសួងការពារបណ្តឹងរដ្ឋប្បវេណី នៅ Cuevas ឈ្មោះ Maria Sanches បាននិយាយថា សត្វមួយនេះវាបានធំក្លិបទៅហើយ ដោយមើលមិនស្គាល់ថាជាសត្វអ្វីនោះទេ។
ការរកឃើញនៃប្រភេទសត្វនេះបានធ្វើឲ្យ មនុស្សជាច្រើន ឆ្ងល់ និងអ្នកខ្លះចចាមអារាមថា វាជាខ្មោចសមុទ្រ ឬ នាគសមុទ្រ។ តែទោះជាយ៉ាងណា មតិមួយដ៏ធំបានធ្វើការទស្សន៍ទាយថា វាជាប្រភេទសត្វត្រី Oarfish ឬ ត្រីដែលមានខ្លួនវែងៗ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore101/SeaDragon2_zps06ec9226.jpg
មតិយោបល់