ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញា​ហុងកុង ២០១៣ បង្ហាញខ្លួន​មុន​វគ្គ​ផ្តាច់ព្រ័ត្រ តែ​រង​កា​រិះគន់​ច្រើន​

កាលពី​ថ្ងៃ​ទី ២០ ខែ សីហា កន្លងទៅនេះ ក្នុង​ការប្រកួត​បវរ​កញ្ញា ក្នុង​វគ្គ​ផ្តាច់ប្រ័ត្រ Miss Hong Kong 2013 ដែល​ជា​ប្រកួត​បង្ហាញខ្លួន​ក្នុង​ឈុត​ប៊ី​គីនី ។ ជាមួយនឹង​ការបង្ហាញ​រាង​នៅក្បែរ​អាងទឹក បាន​ធ្វើ​ឲ្យ​ចៅក្រម​ដែល​ដាក់ពិន្ទុ​ពិនិត្យ​ពិច្ច័​យ បានគិត​រួចរាល់​ហើយ​ថា​នរណា​ជា​អ្នក​ឈាន​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះដែរ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៣ ប៉ុន្តែ រហូតមក​ទល់​នឹង​ពេលនេះ ព័ត៌មាន​ទាក់ទង​នឹង​បេក្ខជន​ដែល​ចូលរួមបាន​លេចឡើង​ថា កញ្ញា​ដែល​ពាក់​ស្លាក់​លេខ ០១ ជា​សិស្សសាលា នៅ​ហ៊ុយ​ណាន ច​ចាម​អារាម​ថា​ជា​ខ្ទើយ ដោយ​វះកាត់​ប្តូរ​ភេទ ។ ជាមួយនឹង​គ្នា​នេះដែរ បេ​ក្ខ​នារី ពាក់​ស្លាក់​លេខ ០៦ ឈ្មោះ Save Boi 09 – Liu Wen Fig និង 11 – Van Ngo Vi ក៏​ត្រូវបាន​គេ​ចោទថា ជា​ខ្ទើយ​ផងដែរ​។​

​ម្យ៉ាងវិញទៀត​កញ្ញា ពាក់​ស្លាក់ លេខ ១៧ នាង T ran Khai Tam ក៏​ទទួល​បាន​រង​ការរិះគន់​ខណៈ ដែល​នាង​រស់នៅ​ជាមួយនឹង​ឪពុកចិញ្ចឹម ដែល​គេ​ចោទថា ការរស់នៅ​នេះ​មិនមែន​ជា​លក្ខណៈ​ឪ​កូន​នោះ​ទេ​។ បេ​ក្ខ​នា​រីពាក់​ស្លាក​លេខ ១៣ ឈ្មោះ Xao Ying Ouyang ក៏​ច​ចាម​អារាម​ថា ជា​អ្នកធ្វើការ​នៅក្នុង​ក្លិប​រាត្រី និង​សណ្ឋាគារ ដោយ​បម្រើ​សេវាកម្ម​ផ្លូវភេទ ផងដែរ​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore108/MissHongKong3_zpsaac2ad9c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore108/MissHongKong4_zpsd5956e89.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore108/MissHongKong2_zps01118d45.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore108/MissHongKong1_zps73f2788c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore108/MissHongKong5_zps1e5899fd.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore108/MissHongKong7_zpsdde733ae.jpg

មតិយោបល់