បើតាមការប្រកាសជាលើកចុងក្រោយនេះឲ្យដឹងថា PowerShot N នឹងត្រូវចាប់ផ្តើមលក់នៅដើមខែក្រោយនេះ។ បន្ទាប់ពីក្រុមហ៊ុន Cannonបានចេញប្រភេទកាមេរ៉ាមួយបែបទៀតដែលមានតំលៃប្រមោណ 300 ដុល្លារ ហើយបានបញ្ចូលនូវលក្ខណៈពិសេសមួយគឺ ប៊ូតុង Facebook ដែលស្ថិតនៅចំហៀងរបស់កាមេរ៉ា ដូច្នេះអ្នកអាចប្រើប្រាស់បណ្តោញសង្គមយ៉ាងស្រួល ដោយគ្រាន់តែចុចលើប៊ូតុងមួយនេះតែប៉ុណ្ណោះ។
កាមេរ៉ានេះមានអេក្រង់ប្រភេទ LCD និងទំហំដល់ទៅ 2.8 អ៊ីង capacitive-Touch ដែលអនុញ្ញាតឲ្យលោកអ្នកចុចលើអេក្រង់ដើម្បី Upload ទិន្នន័យទៅលើបណ្តោញសង្គម។
មិនតែប៉ុណ្ណោះកាមេរ៉ានេះបានបំពាក់នូវមុខងារ Wi-Fi ដែលលោកអ្នកអាចធ្វើការភ្ជាប់ជាមួយនឹងប្រពន្ធ័ Network ឬទូរស្ទព័ដៃ ហើយអាចធ្វើការ Upload រូបភាព ព្រមទាំងឯកសារបានភ្លាមៗតែម្តង។
កាមេរ៉ានេះនឹងត្រូវបានដាក់ល់ក់ផ្តាច់មុខនៅតាមហាងផ្សេងៗរបស់ Canon តាមរយៈ Online ដែលត្រូវចាប់ផ្តើមនៅដើមខែក្រោយនេះ។ តែគួរឲ្យសោកស្តាយដែរផលិតផលនេះមិនត្រូវបានដាក់ចេញផ្សាយនៅចក្រភពអង់គ្លេស ក្នុងអំឡុងពេលនេះទេ៕
មតិយោបល់