ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិ​ន​​ឡុ​ង​​៖​​ប​ញ្ច​ប់​​អា​ជី​ព​​ថ​ត​កុ​ន​​ស្រ​ប​ពេ​ល​​នឹ​ង​​ចេ​ញ​​រឿ​ង​ ​Chinese​ ​Zodiac​ ​2012​


​តារា​សម្តែង​ជើងចាស់​របស់​ចិន លោក Jackie Chan ហៅ ឈិន​ឡុង បាន​ធ្វើ​ធ្វើការ​ថ្លែង​ជា​ពិសេស​ថា ខ្លួន​នឹង​ចូលនិវត្តន៍ ពី​សកម្មភាព​វិស័យ​ភាពយន្ត​។​
​ប្រភព​ព័ត៌មាន​របស់ Reuters បាន​ចុះ​បង្ហាញ ឲ្យដឹងថា “​ខ្ញុំ​ដូចជា​មិន​មែន​នៅ​ក្មេង​ទៀត​ទេ នេះ​គឺ​ជា​សម្តី​ដែល​តារា ៥៨ ឆ្នាំ រូបនេះ​បាន​ថ្លែង​នៅ​ទីក្រុង តៃប៉ិ ក្នុងឱកាស​ដាក់​បង្ហាញ​វីដេអូ​ន​ឯកសារ​”​។​

​ដូចគ្នា​នេះ​ផង​ដែរ​តារា​សម្តែង​រូបនេះ​នឹង​បញ្ចប់​ពី​នូវ​សកម្មភាព​ភាព ថត​ភាពយន្ត វា​មិនមែន​បានន័យថា តារា​សម្តែង ៥៨ ឆ្នាំ​រូប​នេះ លាឈប់​ពី​អាជីព​សិល្បៈ​នោះទេ​។​ហេតុ​អ្វី​ខ្ញុំ​ចាំបាច់​ប្រើ​ជីវិត​របស់​ខ្ញុំ​នៅ​ជាមួយនឹង​សកម្មភាព​ទាំងនោះ​ទៀត​? ខ្ញុំ​បាន​ធ្វើ​វា​ជា​ច្រើន​ហើយ នា​ពេលកន្លងមក ជាមួយនឹង​សកម្មភាព​គ្រោះថ្នាក់​ជា​ច្រើន​ក្នុង​ការថត​រឿង ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មិន​ចង់​ឲ្យ​ជីវិត​របស់​ខ្ញុំ​ជួប​នូវ​ហានិភ័យ ដោយ​អង្គុយ​លើរ​ទះ​រុញ​នោះទេ​។​

​រឿង “Chinese Zodiac 2012,” គឺជា​រឿង​ថ្មី​របស់​តារា​សម្តែង​រូបនេះ ដែល​ជា​រឿង​មួយ​ដែល​សរសេរ និង​ដឹកនាំ​ដោយ​តារា​សម្តែង ៥៨​ឆ្នាំ រូបនេះ នេះ​បើ​តាម​សម្តី​ដែល​គាត់​បាន​ប្រាប់​ដល់ Reuters ។​ម្យ៉ាងវិញទៀត​តារា​សម្តែង​រូបនេះ បាន​ប្រាប់​បន្តថា ក៏​មាន​វត្តមាន​របស់​តារា​សម្តែង Oliver Platt និង Emilie Guillot ។ Jackie Chan ក៏​បានឲ្យដឹងថា សម្រាប់​រឿង​មួយ​នេះ​គាត់​សរសរ អស់​រយៈពេល ៧ ឆ្នាំ​ហើយ ទើប​បាន​បញ្ចប់​។​
​កាលពី​ខែ ឧសភា កន្លងទៅនេះ តារា​សម្តែង ឈិន​ឡុង ក៏​បាន​ប្រាប់​ដល់ The Telegraph ថា​គាត់​នឹង​បញ្ចប់​សកម្មភាព​ថត​រឿង ហើយ​គាត់​បាន​ពន្យល់​ទៀតថា “Chinese Zodiac 2012,” ក៏​ជា​រឿង​ចុងក្រោយ​របស់​គាត់​ផងដែរ​។​

​ងាក​មក​មើល​វីដេអូ​រឿង​សាកល្បង​របស់​តារា​សម្តែង ឈិន​ឡុង ក្រោម​ចំណងជើង​ថា “Chinese Zodiac 2012,” ដែល​ទើបតែ​ត្រូវបាន​គេ​អាប់​ឡូត កាលពី​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ ទើបតែ​មាន​អ្នក​ចុច​បង្ហាញ ៣១៤ ដង​តែប៉ុណ្ណោះ៕

​ទស្សនា​វីដេអូ រឿង Chinese Zodiac 2012 ដូចខាងក្រោម ៖


មតិយោបល់