ទើបតែត្រូវបានគេសរសើរថា ហក់ចូលការសម្ដែងមិនទាន់បានប៉ុន្មានផង ក៏ឆក់បានឱកាសធ្វើជាតួឯកក្នុងរឿងផ្ទួនៗ របស់ផលិតកម្ម LD ស្រាប់តែតារាសម្ដែងឡើងកូដ កញ្ញា សាឡាត់ ស្រីឡាង ផ្ទុះដំណឹងដណ្ដើមប្ដីគេយ៉ាងកក្រើក បន្ទាប់ពីត្រូវបានស្រ្តីជាភរិយាថៅកែផលិតកម្ម LD ចេញមុខលែងលាក់លៀម ដោយថា នាងគឺជានារីដណ្ដើមប្ដីខ្លួន បំបែកបំបាក់ស្នេហាខ្លួន និងបានធ្វើអោយក្មេងតូច២នាក់ ព្រាត់ម្ដាយបែកឪពុក។ មកទល់ពេលនេះ គេមិនទាន់ឃើញ តារាសម្ដែងកញ្ញា សាឡាត់ ស្រីឡាង ចេញមុខតបតនោះទេ ប៉ុន្តែស្រ្តីជាភរិយាដើម បានអះអាងថា លោកលៀក លីដា ម្ចាស់ផលិតកម្មLD ប្រកាសប្ដឹងលើករណីនេះ ដែលកាន់តែធ្វើអោយស្រ្តីជាភរិយាដើមក្ដៅស្លឹកត្រចៀក។
យោងតាមម្ចាស់ហ្វេសប៊ុកឈ្មោះ Panhchaka June ដែលគេស្គាល់ថា ជាភរិយាពេញសិទ្ធិរបស់លោក លៀក លីដា បានបន្តបង្ហោះថា កញ្ញា សាឡាត់ ស្រីឡាង បានដណ្ដើមប្ដីខ្លួន ដោយបានសាហាយស្មន់ជាមួយលោក លៀក លីដា ក្រោយបានចូលសម្ដែងតាំងពីអ្នកនាង និងស្វាមីមិនទាន់បែកគ្នា ហើយក្រោយមកមិនយូរប៉ុន្មាន លោក លៀក លីដា ក៏សម្រេចចិត្តបែក។ យ៉ាងណាមិញ ម្ចាស់ហ្វេសប៊ុកនេះ បញ្ជាក់នៅក្នុងវីដេអូ Live ថា ខ្លួន និងលោក លីដា ដ្បិតថាសម្រេចចិត្តលែងគ្នា ព្រោះលែងមានភាពចុះសម្រុង ប៉ុន្តែមិនទាន់មានការកាត់ក្ដីពីតុលាការជុំវិញការបែងចែករឿងកូន និងអោយលែងលះអោយស្របច្បាប់នៅឡើយទេ ទើបអ្នកនាងឆេះដុំ ពេលសាឡាត់ ស្រីឡាង បានធ្វើអោយប៉ះពាល់ខ្លួន។ អ្នកនាងទម្លាយថា ខ្លួន និងម្ចាស់ផលិតកម្មLD បែកបាក់គ្នាប្រមាណជិតមួយឆ្នាំហើយ គឺមុនពេលកូនទី២ប្រសូត្រឡើង ដោយអ្នកនាងក្ដៅស្លឹកត្រចៀកបំផុត ពេលមានគេអះអាងថា សាឡាត់ ស្រីឡាង បានប្រកាសថាលោក លីដា ជាប្ដី និងថាអ្នកនាងមានកូនទី២ មិនមែនជាដំណក់ឈាមរបស់លោក លៀក លីដា។ អ្នកនាងប្រកាស្វាគមន៍របស់ លោក លៀក លីដា និងថានឹងទម្លាយដោយមិនញញើតមាត់ ជុំវិញបទសាហាយស្មន់នេះ បន្ទាប់ពីអស់ ការអត់ទ្រាំ។
ជាមួយនឹងការទម្លាយពីសំណាក់អតីតភរិយាលោក លៀក លីដា បានធ្វើអោយម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ កញ្ញាសាឡាត់ ស្រីឡាង កំពុងតែក្លាយជាតារាឡើងកូដ ប៉ុន្តែបែរជាមកជំពប់រឿងអាស្រូវដើមឆ្នាំ ដោយបានទាំងទាញលោក លៀក លីដា ម្ចាស់ផលិតកម្ម LD អោយរងការរិះគន់ ក្នុងស្រទាប់មហាជនផង។ អ្នកលេងហ្វេសប៊ុកជាច្រើនបានចេញមុខរិះគន់កញ្ញា សាឡាត់ ស្រីឡាង ក្រោយផ្ទុះរឿងដណ្ដើមប្ដីគេ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា នៅពីក្រោយការទម្លាយរបស់ស្រ្តីជាភរិយាដើម តើមានអ្វីដែលមិនទាន់មានការបកស្រាយនោះទេ ក្នុងពេលដែលលោកលីដា មិនទាន់ចេញមុខបំភ្លឺ ហើយសាឡាត់ ស្រីឡាងក៏ស្ងប់ស្ងាត់ បែបនេះ៕
មតិយោបល់