តាមរយៈវីដេអូនេះក្រុមហ៊ុន Nokia ចង់លើកកម្ពស់លក្ខណៈពិសេសរបស់ទូរស័ព្ទជំនាន់ថ្មី Lumai smartphones ទោះបីជាអ្នកប្រើប្រាស់ពាក់ស្រោមដៃក៏អាចប្រើប្រាស់ Touch Screen បានដែរ។
ក្រុមហ៊ុន Nokia បានបន្តបើកដំណើរការជាគោលដៅថ្មីសម្រាប់ទូរស័ព្ទ Lumia របស់ពួកគេ។ វីដេអូផ្សព្វផ្សាយថ្មីរបស់ក្រុមហ៊ុនទូរស័ពបង្ហាញពីគ្រោះថ្នាក់របស់អ្នកប្រើប្រាស់សម្អាតលើខ្នងទូ ហើយត្រូវទូដួលសង្កត់លើដៃរបស់គាត់។ រីឯកដៃរបស់គាត់ម្ខាងទៀតរាវរកទូរស័ព្ទ iPhone ដើម្បីតេហៅជំនួយ ប៉ុន្តែវាគ្មានប្រយោជន៍នោះទេ ព្រោះអេក្រង់របស់ទូរស័ព្ទ iPhone មិនអាចប្រើប្រាស់បាននៅពេលដែលមានស្រោមដៃ។ តាមរយៈវីដេអូនេះក្រុមហ៊ុន Nokia ចង់លើកកម្ពស់លក្ខណៈពិសេស ដែលអាចប្រើបញ្ជារលើអេក្រង់បានដដែលទោះមានស្រោមដៃមួយជាន់ទៀតក៏ដោយ ប៉ុន្តែហាក់បីដូចជាមោនភាពជ្រុលបន្តិចជាងទូរស័ព្ទ iPhone ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់