ហួសចិត្ត! ពេជ្រ សោភា ស្រាប់តែត្រូវបានបុរសម្នាក់ឆាតមក ថាឲ្យគ្មានប្រណី ក្រោយចេញមុខខ្លាំងរឿងបវរកញ្ញា (មានវីដេអូ)

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជម្រាបស្រាប់ហើយថា មួយរយៈចុងក្រោយនេះ តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បានចេញមុខចេញមាត់ខ្លាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីគាំទ្រដល់បេក្ខនារីបវរកញ្ញាតំណាងកម្ពុជា ទៅចូលរួមប្រកួតកម្មវិធីលំដាប់ពិភពលោកនានា។ ក្នុងនោះ ក៏មានការរៃលុយគ្នា ដើម្បីបោះឆ្នោតជាដើម។ តែយ៉ាងណា ស្រាប់តែមានបុរសម្នាក់ ឆាតមកថាឲ្យពេជ្រ សោភា ចំណាយប្រាក់ខុសគោលដៅទៅវិញ។

តាមរយៈវីដេអូដែល តារាចម្រៀង ពេជ្រ សោភា បង្ហោះលើបណ្តាញសង្គមបានបង្ហាញថា បុរសម្នាក់នោះ បានស្តីបន្តោសឲ្យ ពេជ្រ សោភា ដែលខិតខំរៃប្រាក់រាប់រយរាប់ពាន់ដុល្លារ ចាយទៅក្រៅប្រទេស តាមរយៈការបោះឆ្នោតឲ្យបវរកញ្ញាកម្ពុជា ខណៈបុរសម្នាក់នោះអះអាងថា ជារឿងអត់ប្រយោជន៍ មិនបានអ្វីទាល់តែសោះ។ បុរសម្នាក់នោះ បានបង្វែរឲ្យ ពេជ្រ សោភា រៃប្រាក់ដើម្បីជួយមន្ទីពេទ្យក្នុងស្រុកវិញទើបជាការប្រសើរ…។

ក្រោយទទួលបានសារបែបនេះ ពេជ្រ សោភា ស្រាប់តែពោលពាក្យថា «គាត់ដាក់ពាក្យប្រលង គាត់ជាប់រឺមិនជាប់ ក៏ត្រូវការកំលាំងចិត្ត ពូមើលងាយតម្លៃស្ត្រីខ្មែរពេកហើយ»។

សូមទស្សនានិងស្តាប់វីដេអូខាងក្រោម៖

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *