យោងតាមប្រភពសារព័ត៌មានរបស់វេបសាយ TMZ ដែលចុះនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា តារាចម្រៀង Sean Kingston និងក្រុមនាក់លេងដែលជាអង្គរក្សរបស់គេបានចាប់រំលោភក្មេងស្រីជំទង់ម្នាក់ដែលកំពុងស្រវឹងស្រានៅក្នុងបន្ទប់សណ្ឋាគាររបស់គេកាលពីឆ្នាំ ២០១០។ នេះបើយោងតាមពាក្យបណ្តឹងថ្មីដែលប៉ូលិសទើបទទួលបាន។ ប៉ុន្តែ Sean Kingston និយាយថានេះមិនមែនជារឿងពិតនោះទេ។
ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា ក្មេងស្រីជំទង់ម្នាក់ឈ្មោះ Carissa Capeloto អាយុ ២២ឆ្នាំ បានអះអាងថារូបនាងត្រូវបានបង្ខំឲ្យរួមភេទជាមួយ Sean Kingston ព្រមទាំងអង្គរក្សនិងសមាជិកក្រុមតន្ត្រីរបស់គេនៅក្នុងសណ្ឋាគារ Seattle កាលពីខែ កក្កដា ឆ្នាំ ២០១០ ដោយសារតែពេលនោះនាងបានជក់កញ្ឆា និងផឹកស្រា vodka អស់ប្រហែល ៧ទៅ១០ កែវ។ នាងបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីបានចូលរួមការប្រគុំតន្ត្រីរបស់ Justin Bieber នាងត្រូវបានគេអញ្ជើញឲ្យទៅបន្ទប់សណ្ឋាគាររបស់ Sean Kingston ដើម្បីបានជួបនឹងជជែកលេងជាមួយ Sean Kingston។
ខណះពេលដែលនាងបានទៅដល់បន្ទប់របស់ Sean Kingston នាងបានឃើញគេស្រាតនៅលើគ្រែបន្ទាប់មកក៏មានបុរស ៣នាក់ បានចាប់វៃនិងរំលោភសេពសន្ថវៈទៅលើនាង។ បន្ទាប់ពីនាងត្រូវបានពួកគេរំលោភហើយនាងក៏បានទៅរកមិត្តភក្តិរបស់នាងដើម្បីទូរស័ព្ទទៅប៉ូលិសជួយសង្គ្រោះនិងយកនាងទៅមន្ទីពេទ្យព្យាបាលរបួសដោយនាងត្រូវគេវៃនៅពេលរំលោភសេពសន្ថវៈ។ បច្ចុប្បន្ននាងបានដាក់ពាក្យទៅបុរសបីនាក់ដែលជាប់ពាក់ព័ន្ធដើម្បីទាមទារសំណងយ៉ាងហោចណាស់ ៥លានដុលា្លរ។
គូរបញ្ចាក់ផងដែរថានាង Carissa Capeloto ធ្លាប់បានចោទប្តឹងទៅ Sean Kingston ម្តងរួចមកហើយកាលពីឆ្នាំ ២០១០ ប៉ុន្តែត្រូវបរាជ័យដោយសារតែគ្មានភស្តតាងគ្រប់គ្រាន់ ខណះពេលដែល Sean Kingston ដែលឆ្លើយថានោះជាការរួមភេទដោយការព្រមព្រៀងនៃភាគីទាំងពីរ ៕
ទស្សនាបទ Beautiful Girls ដូចខាងក្រោមនេះ៖
មតិយោបល់