ព័ត៌មានសិល្បៈ និងកម្សាន្ត

កន្លះថ្ងៃ​តារាម៉ូដែល​កូរ៉េ ឡើង​គ្រែ​បាន ៤ ដង​នៅតៃវ៉ាន់

តៃវ៉ាន់​៖សារព័ត៌មានក្នុងស្រុកតៃវ៉ាន់នៅពេលថ្មីៗនេះបាន​ចុះផ្សាយឲ្យដឹងថា ​​​បញ្ហា​​តារា​ម៉ូដែលកូរ៉េ​លក់ខ្លួន ឬ​លក់គ្រំស្រស់ ​កំពុងតែមានកំណើនរីកលូតលាស់ដូចផ្សិត ​នៅក្នុង​​ដែនកោះតៃវ៉ាន់ ហើយក៏ជាចំណុចដែលធ្វើ​ឲ្យ ​មិត្តរួមអាជីព​របស់នាងមួយចំនួនខឹង​សម្បារ​យ៉ាងខ្លាំង លើបញ្ហានេះ ក៏ជាចំណុច​ធ្វើ​ឲ្យ​មន្ត្រីប៉ូលិស​ក្នុងដែនកោះតៃវ៉ាន់ ​ពិបាកផងដែរ​។​

ដោយសារតែស្ថានភាពរឹតបន្តឹងលើទឹកដី​កូរ៉េ ចំពោះបញ្ហារកស៊ីផ្លូវភេទនេះដែរ បាន​ធ្វើ​ឲ្យ ​តារាកូរ៉េទាំងនោះងាកខ្លួនមក​កាន់កោះតៃវ៉ាន់ ដើម្បីរកស៊ីជំនួញលក់គ្រំ​ស្រស់​ដេក​ផ្ងារលើគ្រែ ។​ទន្ទឹមជាមួយនឹងគ្នានេះដែរក៏មានតារាៗខ្លះ ​ដាច់ចិត្ត​ធ្វើអត្តឃាត​ផងដែរ​។​

ប្រភពព័ត៌មានបានបន្តថា ​មាន​នារី​រកស៊ីផ្លូវភេទ ក៏មិនតិចដែរ ​ដែលជាតារាៗ​កូរ៉េ ​ដែលរកចំណូលក្រៅម៉ោង លក់គ្រុំនៅសណ្ឋាគារនោះ ។​ក្នុងចំណោមនោះដែរក៏មាន​ស្ត្រីរុស្ស៊ី ក៏ប៉ិន​ប្រសព​ទាក់ម៉ូយ ឲ្យ​តារាម៉ូដែល​មកពីកូរ៉េផងដែរ​។​
របាយការណ៍បន្ត​បាន​ឲ្យដឹងថា ​ស្ត្រីម្នាក់​អាច​រកចំណូលបាន​ពីការលក់គ្រុំស្រស់លើគ្រែ ក្នុងមួយដងបាន ១ ម៉ឺនដុល្លាតៃវ៉ាន់ ខណៈដែលសុពលភាពវិសា មានរយៈពេល ៤ សប្តាហ៍នោះ​។​

ដូចគ្នានេះដែរ​តារាមួយដួង​ មិនត្រូវបានគេបញ្ចេញឈ្មោះ ​​អាយុ ២៤ ឆ្នាំ រូបរាងស្រស់សោភា ​បាន​​​បង្ហើប​ដល់សារព័ត៌មានថា ដោយសារតែកូរ៉េជួបបញ្ហា ​រឹតបន្តឹងលើជំនួញលក់គ្រុំ(លក់ខ្លួន​)នេះ ​ទើប​ពួកគេងាកមករកស៊ី​នៅតៃវ៉ាន់ ដោយបាន​ចំណូលកប់សារីតែម្តង ក្នុងរយៈពេល កន្លះថ្ងៃ នាង​មានភារៈកិច្ចលក់គ្រុំនៅសណ្ឋាគារ រហូតដល់ទៅ ៤ ដង​ឯណោះ​ ៕​
2014-01-05_204345

2014-01-05_204356

មតិយោបល់