ព័ត៌មានសិល្បៈ និងកម្សាន្ត

​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ព្រោះ​សាកសព​មួយ​ត្រូវ​អាគារ​សង្កត់ពីលើ​នៅ​ Prague ប្រទេសក្រិក​

មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​មួយ​បាន​កើតមានឡើង ដោយ​មាន​មនុស្សម្នា​បាននាំគ្នា​ចោមរោម​មើល​ព្រោះ​ឃើញ​តែ​ជើង និង​ដៃ​របស់​បុរស​ម្នាក់​ចេញមកក្រៅ ហើយ​ខ្លួន​ត្រូវបាន​អាគារ​មួយ​សង្កត់ពីលើ​។ ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​សិល្បៈ ដែល​មើល​ហាក់បីដូចជា​មាន​មុស្ស​ម្នាក់​ត្រូវ​បាន​សង្កត់​នៅ​ក្រោម​គំនរ​អាគារ​បែកបាក់​អញ្ចឹង​។​គំនូរ​នេះដែរ​ត្រូវបាន​ ​
​ច្នៃប្រឌិត​របស់​វិចិត្រករ​ដ៏​ល្បីល្បាញ​មួយរូប ដែល​មក​ពី​ប្រទេ​អូស្ត្រាលី គឺ​លោក Fra Biancoshock​។ គាត់​បាន​និយាយថា នេះ​គឺជា​បទពិសោធន៍​មួយ តែ​មិនមែន​ជា​ការលើក​កំពស់​ខ្លួនឯង​នោះទេ ហើយក៏​មិន​ចង់​មាន​ការ​ពិពណ៌នា​អ្វី​ឡើយ​។ គាត់​គ្រាន់តែ​ធ្វើ​ការច្នៃប្រឌិត​បន្តិចបន្តួច​ប៉ុណ្ណោះ​ដើម្បី​ចង់ឲ្យ​មាន​ការភ្ញាក់ផ្អើ​ល​ចំពោះ​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនេះ និង​ជា​ការកំសាន្ត​ផង​៕​
odd-deadman-art

មតិយោបល់