ព័ត៌មានជាតិ

ក្មេងប្រុស​ទើបតែ​អាយុ ១៨ ខែ​អាច​ចំណាំ​ប្រទេស​ទាំងអស់​នៅ​ក្នុង​ផែនទី​

​តាមរយៈ​វីដេអូ​មួយ​ដែល​ទើបតែ​បង្ហោះ​នៅលើ​អន​ឡាញ​បង្ហាញថា​ក្មេង​ដ៏​តូច​ម្នាក់ អាច​បញ្ជាក់​អត្ថ​សញ្ញាណ​ប្រទេស​ទាំងអស់​នៅ​លើ​ផែនទី​។​
Aanav Jayakar ទើបតែ​មាន​អាយុ ១៨ ខែ​បានចង្អុលបង្ហាញ​ពី​ប្រទេស​នានា​នៅ​ក្នុង​ផែនទី នៅពេលដែល​ម្តាយ​របស់​គាត់​បាន​សួរ​។​
2013-09-08_082412
​ម្តាយ​របស់​ក្មេង​នេះ​គឺ​វេជ្ជបណ្ឌិត Bijal Jayakar ដែល​បាន​បង្ហាះ​វីដេអូ​មួយ​នេះ​បាន​ពន្យល់ថា ពួកគាត់​រកឃើញ​ជា​លើកដំបូង​នៅ​ពេល​ដែល​ប្តី​របស់​គាត់​និយាយ​អំពី​ផ្ទះ​របស់​ពួកគេ​នៅក្នុង​ទីក្រុង​ញូ​ដេលី​តាមរយៈ​ផែនទី​។ ម្តាយ​របស់​ក្មេង​នេះ​បាន​និយាយ​រៀងរាល់ថ្ងៃ​ថា ញូ​ដេ​លីជា​រាជ​ជា​នី​នៃ​ប្រទេស​ឥណ្ឌា ហើយ​កូន​របស់​គាត់​ក៏​មាន​ការចង់ចាំ ក្នុង​រយៈពេល ៦ សប្តាស៍​ក្មេងប្រុស​ម្នាក់​នេះ​បាន​ដឹង​រហូត​ដល់ ៥៣ ប្រទេស​ដែល​នៅ​លើ​ផែនទី​៕
ទស្សនាវិដេអូដូចខាង​ក្រោមនេះ៖

មតិយោបល់