ព័ត៌មានជាតិ

យន្តហោះ​រអិល​ធ្លាក់​ផ្លូវ​របួស​ជាង​១០​នាក់ នៅ​បាងកក​

កាលពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ មាន​ហេតុការណ៍​យន្តហោះ​រអិល​ធ្លាក់​ចេញពី​ផ្លូវ ដែល​បណ្ដាលឲ្យ​របួស​មនុស្សជាង ១០​នាក់ នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​គេហទំព័រ Airline Reporter បាន​ចុះផ្សាយ​ថា យន្តហោះ​នោះ​បាន​ធ្វើដំណើរ​មកពី​អាកាស​យាន្ត​ដាន​អន្តរជាតិ Guangzhou Baiyun ប្រទេស​ចិន ដោយ​ត្រូវ​ចុះចត​នៅ​ក្នុង​អាកាស​យាន្តដ្ឋាន Bangkok Suvarnabhumi ទីក្រុង​បាងកក​ប្រទេស​ថៃ ដែលមាន​អ្នកដំណើរ​សរុប ២៧៨​នាក់ និង​បុគ្គលិក​បម្រើកា​រលើ​យន្ត​ចំនួន ១៤​នាក់​។​

​យោងតាម​ប្រភព​ព័ត៌មាន​ខាងលើ​បានបញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ​មួយ​នេះ​ធ្លាក់​ខុសផ្លូវ ព្រោះ​តែ​នៅពេល​ចុះចត​កង់​មុខ​របស់​វា​បាន​បាក់ ដែល​បណ្ដាលឲ្យ​មាន​អ្នករបួ​ស​ចំនួន ១៤​នាក់ ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់​នោះ​ទេ​៕

bangkok

bangkok1

មតិយោបល់