ព័ត៌មានសិល្បៈ និងកម្សាន្ត

Miley Cyrus ថត​ស្រាត​ទាំងស្រុង​សម្រាប់​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង​ (Video Inside)

កាលពី​ពេល​ថ្មីៗ​នេះ Miley Cyrus បានបង្ហាញ​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង​មានឈ្មោះ​ថា ‘Wrecking Ball’ នៅក្នុង​អាល់​ប៊ុម Bangerz ។​
​នៅ​ក្នុង​វីដេអូ​នោះ​តារាចម្រៀង Miley Cyrus បាន​ថត​ឈុត​អាក្រាត​ទាំងស្រុង​និង​អង្គុយ​នៅលើ​គ្រាប់​បាល់ ឬក៏​ដុំ​ប៉ោ​ល ដែល​គេ​ប្រើ​សម្រាប់​កំទេច​អគារ​ចោល​។​
​បទ​ចម្រៀង ‘Wrecking Ball’ គឺ​ជា​បទ​ចម្រៀង​លេខ​ពីរ​ដែល​ច្រៀង​ក្នុង​ស្ទូឌីយោ​របស់ Miley Cyrus ក្នុង​អាល់​ប៊ុម Bangerz និង​បទ​ចម្រៀង​លេខ​មួយ​របស់​នាង​មានឈ្មោះ​ថា ‘We Can’t Stop’​។​

​នៅក្នុង​បទ​ចម្រៀង ‘Wrecking Ball’ បង្ហាញថា Miley Cyrus បាន​យំ​នៅ​ដើមដំបូង​នៃ​ឈុត​នឹង​បាន​កាន់ដំបង​ញញួរ​មួយ​នៅក្នុង​ដៃ បន្ទាប់​មក​វត្ថុ​នៅ​ជុំវិញ​ខ្លួន​នាង​ក៏​ត្រូវ​បំផ្លាញ​។​
​ម្យ៉ាងទៀត​អាល់​ប៊ុម Bangerz នឹង​ត្រូវ​ចេញ​ផ្សាយ​នៅក្នុង​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី ៧ ខែ តុលា ហើយ​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ផ្សេងទៀត​ក្នុង​សហរដ្ឋអាមេរិក ៕​
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/MileyCyrus2_zpsf08af324.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/MileyCyrus1_zps78acca58.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/MileyCyrus4_zpsf7b2e4dd.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/MileyCyrus3_zpsa87b5d5e.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/MileyCyrus5_zps3225103b.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/MileyCyrus7_zpsc99c7ce4.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/MileyCyrus6_zps7cad39a5.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/MileyCyrus9_zpsa72b77ab.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/MileyCyrus8_zpsb9ec9deb.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/MileyCyrus10_zps19e7e830.jpg
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់