មន្ត្រីជាន់ខ្ពស់ក្នុងប្រទេសប្រស៊ីលបានប្រកាសការពារតំបន់ពីរជាព្រៃអាម៉ាហ្សូន ដែលគ្រប់ដណ្តប់ផ្ទៃដីប្រហែលជា៩៥២,០០០ ហិចតា។ តំបន់ទាំងពីរនោះត្រូវបានគេហៅថា Parauarí និង Urupadí ដែលតំបន់នីមួយៗត្រូវបានពង្រីកជាង ៤៧២.០០០ ហិកតា នឹង ៤៨០.០០ ហិកតា។
លោក Mongabay បានប្រាប់ឲ្យដឹងថា តំបន់ទាំងពីរនេះជាចំណុចសំខាន់ដែលស្ថិតភាគខាងលិចនៃរដ្ឋ Amazonas ។ ក្រុមមន្ត្រីបានអះអាងថាការបង្កើតតំបន់ទាំងពីរនេះ ក្នុងគោលបំណងទប់ស្កាត់ការបំផ្លេចបំផ្លាញព្រៃឈើ និងការពារជីវចំរុះក្នុងតំបន់។ ឥឡូវនេះជីវចំរុះ និងព្រៃឈើដែលស្ថិតនៅតំបន់ទាំងពីរនេះ ត្រូវបានការពារដោយច្បាប់ ដែលការពារមិនឲ្យជនខិលខូចមកបំផ្លាញ់ពួកវា។
ប្រភពដដែលបានប្រាប់ឲ្យដឹងថាទំហំផ្ទៃដីនៅពេលនេះប្រហែលជា ២.២ លានគែឡូម៉ែត្រការ៉េ ស្មើរនឹង ៨៥០.០០០ ម៉ាយ នៃតំបន់អាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីលដែលត្រូវបានការពារដោយច្បាប់។ ទាំងនេះបញ្ជាក់ឲ្យឃើញថាប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេច និងឆន្ទៈក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃឈើ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/Amazon1_zps144ab537.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Yew%20Tree%20Tarn/Amazon2_zps1610a1fe.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Yew%20Tree%20Tarn/Amazon3_zps658a853b.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Yew%20Tree%20Tarn/Amazon4_zps66127bc6.jpg
មតិយោបល់