ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វែង សុជាតា នៅតែ​ញញឹម​ដាក់ស្នេហ៍​ក្បត់ ខណៈ​ថត​រឿង​ថ្មី​

​តារា​សម្តែង​គ្រប់​រស់ជាតិ ទាំង​កាច​ឆ្នាស់ឆ្នើម ស្លូតបូត រួម​ទាំង​សិច​ស៊ី អ្នកនាង ស្វែង សុជាតា ដែល​ថត​រឿង​មិន​ក្រោម ១០០ រឿង ដែល​មិន​រាប់​បញ្ជូ​លទាំង រឿង ដែល​អ្នក​ស្រី​កំពុង​ថត​នាពេល​បច្ចុប្បន្ន​នេះ ។​

​មុន​នេះ​ដែរ អ្នកនាង ស្វែង សុជាតា ដែល​មាន​ព័ត៌មាន រង្គោះរង្គើរ និង​ឈាន​ដល់​ចែក​ផ្លូវ​ជាមួយនឹង​លោក គង់ សុផារ៉ា ដែលជា​អ្នក​ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃ ដោយសារ​តែ​បញ្ហា​ផ្ទៃ​ក្នុង​គ្រួសារ ហេងស៊យ មិន​ស្របច្បាប់ លើ​ករណី​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ។ ក្នុង​រឿង​នេះ​ដែរ លោក គង់ សុផារ៉ា បាន​ចោទ​លើ អ្នកនាង ស្វែង សុជាតា បាន​លួច​ចម្លង​សោ​ឲ្យ​ចោរ ។ ទាក់ទិន​រឿង​នេះ​ដែរ អ្នកនាង ស្វែង សុជាតា ធ្លាប់បាន​ប្រាប់ឲ្យដឹង​ថា “​នេះ​គ្រាន់តែ​ជា​គំនិត លោក គង់ សុផារ៉ា ចង់​បែក​តែប៉ុណ្ណោះ និង​ជា​ស្នេហា​មួយ​ចម្អិន​កំពឹស ដែល​បុរស​ចិត្តព្រាន​រូប​នេះ​ផ្តល់ឲ្យ​”​។​ទន្ទឹម​នឹង​រឿងរ៉ាវ​នេះដែរ អ្នកនាង ស្វែង សុជាតា នាង​មិន​សោកស្តាយ​អ្វី​នោះទេ ដោយ​នៅ​តែ​ញញឹម​ជានិច្ច ចំពោះ​ស្នេហា​ក្បត់ចិត្ត​របស់​នាង ។​

​អ្នកនាង ស្វែង សុជាតា បាន​ប្រាប់ឲ្យដឹង​ថា “​បច្ចុប្បន្ន​នេះ​ដែរ នាង​កំពុង​មមារ​ញឹក​ជាមួយនឹង​ការថត​រឿង ព្រាយ​ក្បាល ៨ ឲ្យ​ផលិតកម្ម សាន់ដេ ដោយ​គេង​បាន​តិចតួច​បំផុត តែ​នៅ​តែ​ញញឹម​ចំពោះ​ការងារ​នេះ​” ។ ដោយឡែក​កាលពី អាណាចក្រ​តារា​កន្លងទៅ តារា​សម្តែង​រូបនេះ​ក៏​នៅតែ​ទទួលបាន​ពាន​លើក​ទី ២ របស់​ខ្លួន​ផង​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Built/SvangSocheata5_zps93ab49b5.jpg
https://i1272.photobucket.com/albums/y389/domneng/Built/SvangSocheata7_zps1066d3ce.jpg
https://i1272.photobucket.com/albums/y389/domneng/Built/SvangSocheata3_zps90b24875.jpg
https://i1272.photobucket.com/albums/y389/domneng/Built/SvangSocheata8_zps782190c9.jpg
https://i1272.photobucket.com/albums/y389/domneng/Built/SvangSocheata1_zps88e8a963.jpg
https://i1272.photobucket.com/albums/y389/domneng/Built/SvangSocheata4_zpsdd516172.jpg
https://i1272.photobucket.com/albums/y389/domneng/Built/SvangSocheata6_zpsb141556e.jpg

មតិយោបល់