ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗ បង្អួតសម្រស់ ថ្ងៃសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»

ក្នុងពិធីសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»កាលពីល្ងាចថ្ងៃទី១៤ ធ្នូ នៅផ្សារទំនើបអ៊ីអន គេកត់សម្គាល់ថាសិល្បករជាផលិតករ ជាអ្នកនិពន្ធ និងជាតារាៗល្បីឈ្មោះយ៉ាងណែនតាន់តាប់ ត្រូវប្រមូលផ្ដុំគ្នាអបអរពិធីនោះ។ នេះជាការជាជួបជុំមួយកម្រខណ:ដែលផលិតកម្ម Galaxy គឺជាផលិតកម្មថ្មី ដែលទើបផលិតរឿងបើកឆាក តែអាចកន្ទ្រាក់តារាល្បីៗឲ្យចូលរួមកកកុញ ដែលធ្វើឲ្យរឿងមួយនេះ ទទួលបានការចាប់អារម្មណ៍ ក្នុងថ្ងៃបើកសម្ពោធ។

តារាសិល្ប:ដែលបានបង្ហាញវត្តមាន នៅក្នុងនៅក្នុងពិធីនោះរួមមាន លោកសុះ ម៉ាច, លោកនាយឃ្លោក, អ្នកនាងស៊ុន ណារីម៉ូនីកា, អ្នកនាងសឿ សុធារ៉ា, តារាចម្រៀងហង្សមាស វី ឌីណែត, កញ្ញាពេជ្រ អាវីហ្សា, កញ្ញាព្រីម លីហ្សា, អ្នកនាងចាន់ សុផានី, លោកសាវិន ហ្វីលីព, កញ្ញា មាស សម្ភស្ស, លោកដែន សក្កដា, កញ្ញាជេស៊ីកា, លោកយូឌីស្កូ, នាយពែកមី, នាយគ្រឿន, លោកយន សុភ័ក្រ, កញ្ញាថន ស្រីណៃ, អ្នកនាងពេជ្រ ខេនឌី, នាយចឺម, កញ្ញាហេង ស្រីពេជ្រ, លោកមាស សុខរតន:អ្នកចាត់ការទូទៅប្រចាំផលិតកម្មថោន, លោកវ៉ាត់ លីម៉េង អ្នកដឹកប្រចាំផលិតករថោន, លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្ស, លោកហួ សុផល ចាងហ្វាងផលិតកម្មក្លាស៊ិក, លោកយូអ៊ីន ចាងហ្វាងផលិតកម្មJH, លោកថៃ ប៊ុននាង អ្នកចាត់ការទូទៅប្រចាំផលិតកម្មចក្រវាទ្ប, លោកមករាខូល អ្នកដឹកប្រចាំផលិតកម្មសាន់ដេ, លោភីម តារាវិបុល, លោកពៅ ពិសិដ្ឋ, កញ្ញាយ៉ែម ស្រីពេជ្រ, កញ្ញាគង់ វិច្ឆិកា, លោកនាង វ៉ាងសាន់ ពិធីករហង្សមាស, កញ្ញានីតា វរវង្ស, កញ្ញាតូច ស្រីពេជ្រ, អ្នកនាងឈឹម ស្រីអូន, លោកទេព រិទ្ធីនី ពិធីករប៉ុស្ដិ៍លេខ៣, លោកសុគន្ធ ដេវីត, លោក ឃីម រតន:, លោកវីជេអាឡាស្កូ, លោកគន់ រៀមរតន:, លោកឡាទីន, កញ្ញាស្រី ពៅ(មុខឈើ), និងតារាប្រុសស្រីយ៉ាងច្រើនកុះករ។

លោកឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម បានអះអាងថាតារាសិល្ប:នៅក្នុងពិធីសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»មានចំនួនជាង២០០នាក់ ដោយក្នុងនោះរួមមានពិធីករ តារាចម្រៀង ផលិតករ អ្នកនិពន្ធ តារាសម្ដែង តារាម៉ូដែល និងតារាកំបែង។ លោកថានេះជាការលើកស្ទួយស្នាដៃរបស់លោកដែលលោកមិនដែលនឹកស្មានដល់ ខណ:ដែលវត្តមានតារា និងភ្ញៀវកិត្តិយសដែលបានចូលរួម នឹងក្លាយជាចលករទូលំទូលាយ ជួយឲ្យរឿងរបស់លោកមានការចាប់អារម្មណ៍។ លោកថាខ្សែរឿង«កំពូលល្ងង់នៅអាស៊ី»នឹងប្រកាសលក់សំបុត្រគ្រប់រោងចាប់ពីថ្ងៃទី១៥ធ្នូ តទៅ ដោយលោករំពឹងយ៉ាងខ្លាំងថាខ្សែរឿងនឹងទទួលជោគជ័យ ដោយសារតែបានផលិតដោយមានគុណភាព ហើយមានឈុតកំប្លុកកំប្លែងតាំងពីដើមដល់ចប់។ លោកទទូលឲ្យមានការគាំទ្រស្នាដៃដំបូងរបស់ខ្លួន និងថាបើការដាក់បញ្ចាំងរឿងនេះលេចចេញសញ្ញាវិជ្ជមាន នោះលោកនឹងបន្តផ្ដល់សំបុត្រឲ្យក្រុមកម្មករកម្មការិនីរោងចក្រលើសពី២០០សំបុត្រដោយឥតគិតថ្លៃ ដែលបានប្រកាសឡើង។
ខាងក្រោមនេះជាទិដ្ឋភាពសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»ដែលកកកុញដោយវត្តមានផលិតករ និង តារាល្បីៗ៖

មតិយោបល់