ព័ត៌មានសិល្បៈ និងកម្សាន្ត

ដឹង​អត់ ! បទ “​វីតាមីន​ស្នេហា” ជា​បទ​ស្នាដៃ​យុវវ័យ​ខ្មែរ​

​បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា “​វីតាមីន​ស្នេហា” ដែល​ត្រូវបាន​ម្ចាស់​គណនី​ឈ្មោះ Be Thy បាន​បោះ​ឲ្យគេ​ហ​ទំព័រ ដំណឹង ហើយក៏​ជា​បទ​ដែល​ច្រៀង​ដោយ​ម្ចាស់​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក Ranger Cambodia ក្នុងនោះ​រួមមាន លោក Ranger Narin Ft.Narong ដែល​កំពុង​វាយលុក​យ៉ាង​ចាស់ដៃ​លើ​ទំព័រ​ហ្វេ​សប៊ុក​។​
2013-09-20_073451
​តាម​រូបភាព​ដែល​បង្ហាញ ភ្ជាប់​មក​ជាមួយ​នឹង​ចម្រៀង​នោះ ប្អូន​ទាំងពីរ បាន​អួតថា នេះ​ជា​បទ​ចម្រៀង​ដើម​របស់​ខ្មែរ ពោល​គឺ​គ្មាន​ការចម្លង ពី​បទ​ប្រទេសជិតខាង​ឡើយ​។​ចំណុច​បង្កើត​បទ​ខ្លួនឯង​យ៉ាងនេះ ស​បញ្ជាក់ថា ឧស្សាហកម្ម​កម្សាន្តរ​បស់​កម្ពុជា កំពុង​លូត​ទៅមុខ ពោល​គឺ​ផ្តើមចេញ​ពី​យុវវ័យ និង​តន្ត្រីករ ដែល​បង្កើត​អ្វីដែល​ថ្មី ជា​ស្នាដៃ​ខ្មែរ ដោយ​មិន​រំលោភបំពាន​លើ​កម្ម​សិទ្ធ​បញ្ញា​អ្នកជិតខាង​។

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ប្រសិនបើ​បទ​នេះ​ជា​បទ​ថ្មី​សន្លាង​ដែល​បង្កើត​ដោយ​ប្អូន​ទាំងពីរ មែនពិត ក្រុមការងារ​គេហទំព័រ ដំណឹង សូម​សរសើរ​ដោយ​ស្មោះ​អស់ពី​ដួងចិត្ត ក៏ដូចជា​ជួស​ឲ្យ​ប្រជាជន​ទាំងមូល តែ​មិន​សង្ឈឹមថា ក្រោយមក​ឭ​ថា កូ​ពី​គេ​នោះទេ ៕​
ស្តាប់បទចម្រៀងដូច​ខាង​ក្រោមនេះ​៖

មតិយោបល់