ព័ត៌មានសិល្បៈ និងកម្សាន្ត

សាយ រតនៈ ថា​មិន​បាន​ធ្វើឲ្យ​គេ​មាន​ផ្ទៃពោះ ដូច​គេ​ចុះផ្សាយ​នោះទេ វា​គ្រាន់​ជា​រឿង Fake Account

​មុន​នេះ​ដែរ​សារព័ត៌មាន​កម្សាន្ត​ក្នុងស្រុក​មួយ​បាន​ចុះ ឲ្យដឹងថា “​សាយ រតនៈ ធ្វើ​ឲ្យ​និស្សិត​ស្រី​មាន​ផ្ទៃពោះ រួច​បោះបង់ចោល ត្រូវ​គេ​បកអាក្រាត​តាម Facebook” ដែល​បង្ករ​ឲ្យ​មជ្ឈដ្ឋាន​សិល្បៈ​រង្គោះរង្គើ និង​ធ្វើ អ្នកគាំទ្រ​តារា​រូបនេះ ភ្ញាក់ផ្អើល ថា​វា​មិន​ដូច្នោះ​នោះទេ ។

​ទន្ទឹម​ជាមួយនឹង​សារព័ត៌មាន​មួយ​ចុះ​យ៉ាង​ដូចនេះ លោក សាយ រតនៈ បាន​ធ្វើ​ការអះអាង​ច្រាន​ចោល​នៅ​លើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​របស់ខ្លួន ថា “​សួស្តី​មិត្ត​ភ័ក្តិ និង​អ្នកគាំទ្រ​ទាំងអស់​ជា​ទី​រាប់អាន​! ខ្ញុំបាទ សាយ រតនៈ សូម​ធ្វើការ​បកស្រាយ​អំពី​ព័ត៌មាន​ដែល​បាន​កើតឡើង​មក​លើ​រូប​ខ្ញុំ​ក្នុង​រយៈពេល​កន្លង​ទៅ និង​ពេល​ថ្មីៗ​នេះ​។​
​នេះ​គឺជា​លើក​ទី 2 ហើយ​ដែល​ជន​អ​នា​មឹក​ដ៏​មហា​សែន​អាក្រក់​បាន​យកឈ្មោះ និង​រូបថត របស់​ខ្ញុំ​ជា​ច្រើន​សន្លឹក​ទៅ​កាត់ត និង​បង្កើត FB Account ក្លែងក្លាយ “Fake Account” ហើយ​បាន​បង្ហោះ​នូវ​រូបភាព​បែប​អាសអាភាស​ជាច្រើន និង​ពាក់ព័ន្ធ​រឿង​នយោបាយ ព្រមទាំង​មាន​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​ខ្ញុំ​និង​ក្រុមគ្រួសារ​របស់​ខ្ញុំ​ផងដែរ​។
​ទង្វើ​បែប​នោះ​មិន​ត្រឺមតែ​ប៉ះពាល់​ដល់​រូប​ខ្ញុំ​និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង ប៉ះពាល់​ដល់​កិត្តិយស​មិត្ត​រួម​អាជីព​ជា​ច្រើន​នាក់​ផ្សេង​ទៀត ហើយក៏​ប៉ះពាល់​ដល់​ស្ថាប័ន អប់រំ​មួយ​ផងដែរ​។​
​ខ្ញុំបាទ​សូម​ធ្វើ​ការបញ្ជាក់​យ៉ាង​ពិតប្រាកដ និង​យ៉ាងខ្លី​ថា ខ្ញុំបាទ​មិនមាន​ពាក់ព័ន្ធ​នឺង រឿងរ៉ាវ​ទាំងអស់​នោះ​ទេ ហើយ​ខ្ញុំ​ក៏​សូម​មិន​ធ្វើការ​តបត​ទៅ​កាន់​ជន​ដែល​បាន​ធ្វើ​នោះ​ដែរ​។​
​ខ្ញុំ​សូម​ប្រកាន់​នូវ​ធម៌​ព្រះពុទ្ធ​មួយ​ឃ្លា​ដែល​បានចែង​ថា “​ពារ​រំងាប់​ដោយ​ការ​មិន​ចងពារ​” ហើយ​ក៏​សូម​បញ្ជាក់​ផងដែរ​ថា រឿង​នោះ​ក៏​មិន​ទាក់ទិន​ទៅ​នឹង​រឿងរ៉ាវ​ស្នេហា​ទេ រឺ​ឯកជន​ដែល​ធ្វើ​នោះ​ក៏​មិនមែន​ជា​ស្ត្រីភេទ​ដែរ​។​

​ជាថ្មី​ម្តងទៀត​ខ្ញុំ​សូម​បញ្ជាក់​នូវ FB Account ពិត​របស់​ខ្ញុំ​គឺ Say Rattanak (​សាយ រតនៈ​)​។ Rattanak សរសេរ “..ttanak” ហើយ​មាន​សរសេរ​ឈ្មោះ​ជា​ភាសារ​ខ្មែរ (​សាយ រតនៈ​) ផងដែរ​។ បន្ថែម​លើ​នេះ Account របស់​ខ្ញុំ​គឺ​មាន​ព័ត៌មាន​អំពី​ការងារ​របស់​ខ្ញុំ និង​រូបថត​របស់​ខ្ញុំ​ជាច្រើន​រយ​សន្លឹក​ព្រមទាំង​ឯកសារ​មួយចំនួន​ផ្សេងទៀត និង Friends រាប់ពាន់នាក​’​។​ដោយឡែក​ចំពោះ Account ក្លែងក្លាយ “Fake Account” វិញ​គឺ​សរសេរ​ Say Rathanak អត់​មាន​សរសេរ​ឈ្មោះ​ជា​ភាសារ​ខ្មែរ​ទេ រឺឯ​Rathanak សរសេរ “..thanak” ហើយ​ក៏​គ្មាន​ព័ត៌មាន​អ្វី​ទាំងអស់ ក្រៅពី​រូបភាព​បែប​បង្ខូចកេរ្តិ៍​ឈ្មោះ​គេ​តែ​ប៉ុណ្ណោះ​។​
​ចំពោះ​បណ្តាញសារព័ត៌មាន​ខ្លះ​ដែល​បាន​ចុះផ្សាយ​តាម website ក៏​មិន​បាន​ទាក់ទង សួរនាំ​ខ្ញុំ​អ្វី​ដែរ ដូច្នេះ​ព័ត៌មាន​ទាំង​នោះ​គ្រាន់តែ​បានឃើញ​រូបភាព​កាត់ត​ភ្លាម ក៏​ធ្វើការ ចុះផ្សាយ ហើយ Copy ផ្សាយ​តៗ​គ្នា​តែ​ម្តង​។
​ដោយឡែក​ក៏​មាន​បណ្តាញ​សារព័ត៌មាន​ខ្លះ​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ បាន​សម្ភាសន៍ រូបខ្ញុំ​មុននឹង​ធ្វើ​ការចុះផ្សាយ​។​
​ជា​ចុងក្រោយ ខ្ញុំ​សូម​ជូនពរ​មិត្ត និង​អ្នក​ទាំងអស់​គ្នា​ជួបតែ​សេចក្តីសុខ និង​សុភមង្គល​គ្រប់ពេលវេលា និង​សូម​ទទួល​ការ​រាប់អាន​ដ៏​ស្មោះស្ម័គ្រ​អំពី​ខ្ញុំ សាយ រតនៈ (​សូមជួយ Share ព័ត៌មាន​នេះ​ផង​) សូម​អរគុណ​! ។​

​សាយ រតនៈ ដែល​ត្រូវបាន​គេ​ដឹងថា ជា​ពិធីករ ដែល​មាន​មាឌមាំ​ ស្រស់​សង្ហារ សម្តី​ក្រអួន​ក្រ​អៅ មួយ​រយៈ​ចុង​ក្រោយ នេះ ពោល​គឺ​នៅ​ឆ្នាំ ២០១៣ នេះ កំពុង​ធ្លាក់​រឿង​អាក្រក់​លើ​ខ្លួន ជាពិសេស ព្យុះ​ព័ត៌មាន​នៅ​លើ ទំព័រ​ហ្វេ​សប៊ុក ។ ទោះជា​យ៉ាងនេះក្តី សូម​បងប្អូន ដែល​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក មេត្តា លេង​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ ជាក់ស្តែង​ទង្វើរ​ដែល យក​រូបភាព​គេ​ទៅ​កាត់ត​បែប​អាសគ្រាម ជាពិសេស​លើ​តារាៗ នោះ អ្នក​កំពុង​ជាន់​ពន្លិច សិល្បៈករ ខ្មែរ ខ្លួនឯង​ឲ្យ​ធ្លាក់​ទៅ​រក​ចំណុច​សូន្យ ។ ហ្វេ​សប៊ុក ត្រូវបាន​បង្កើតឡើង​សម្រាប់ ចែកចាយ​ព័ត៌មាន រវាង​គ្នា និង​គ្នា ដូចជា​ចែកចាយ​មេរៀន និង​ការងារ តែ​សម្រាប់​សង្គម​ខ្មែរ ស្ថិតនៅ​ក្នុង​ចរន្ត​សូន្យ ដោយ​ប្រើ​ហ្វេ​សប៊ុក សម្រាប់​មួលបង្កាច់​គ្នា​ទៅវិញ ដែល​យើង​ឃើញស្រាប់​សម្រាប់ ពិធីករ សាយ រតនៈ​៕​
https://i1272.photobucket.com/albums/y389/domneng/Air/SayRattanak3_zpsacf43438.jpg
https://i1272.photobucket.com/albums/y389/domneng/Air/SayRattanak1_zps50cd3c4c.jpg
https://i1272.photobucket.com/albums/y389/domneng/Air/SayRattanak2_zps3a543c16.jpg
https://i1272.photobucket.com/albums/y389/domneng/Air/SayRattanak6_zps4d567f6d.jpg
https://i1272.photobucket.com/albums/y389/domneng/Air/SayRattanak7_zps78eee2bc.jpg
https://i1272.photobucket.com/albums/y389/domneng/Air/SayRattanak5_zpsb05744b7.jpg
https://i1272.photobucket.com/albums/y389/domneng/Air/SayRattanak4_zps09575e2d.jpg

មតិយោបល់