ព័ត៌មានជាតិ

យន្តហោះ​ដឹក​អ្នកដំណើរ​របស់​អាមេរិក​បង្ខំ​ការ​ចុះចត​ភ្លាមៗ​នៅ​កោះ​របស់​កូឡុំប៊ី​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​មាន​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ប្រទេស​អាមេរិក​មួយ​គ្រឿង​ត្រូវបាន​បង្ខំចិត្ត​ចុះចត​បណ្តោះអាសន្ន​នៅ​លើ​កោះ San Andres របស់​ប្រទេស​កូឡុំប៊ី​។​
​ក្រុមហ៊ុន​អាកាសចរ​របស់​អាមេរិក​បាន​រាយការណ៍​ថា​ការចុះ​ចត​ជាបន្ទាន់​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សុវត្ថិភាព​ជាមួយនឹង​អ្នកដំណើរ 172 នាក់​។​ប្រភេទ​យន្តហោះ​ប៊ូ​អ៊ីង 757 ត្រូវបាន​ចុះចត​ដោយសារ​មាន​ផ្សែង​ដែល​ចេញមក​ពី​បន្ទប់​របស់ Pilot ។​យន្តហោះ​ប៊ូ​អ៊ីង​ដែល​ធ្វើ​ការចាកចេញ​ពី​ទីក្រុង San Jose ទៅកាន់​រដ្ឋ Florida ត្រូវ​បាន​បង្វែរ​ទិសដៅ​ចុះចត​ទៅ​កាន់​កោះ​មួយ​នេះ​វិញ​ក្រោយ​ការសង្ស័យ​លើ​បញ្ហា​បច្ចេកទេស​។​បើទោះបីជា​មាន​ភ្លៀង​ហើយ​ការចុះ​ចត​ដោយ​មិន​មាន​គម្រោង​ក៏ពិតមែន​តែ​មិន​មាន​របាយការណ៍​និយាយថា​មាន​អ្នករងគ្រោះ​នោះ​ទេ​៕​
Boeing 757

មតិយោបល់