នាង Lea-Anne Ellison ត្រូវបានគេដឹងថា ជាស្ត្រីអត្តពលិក ឬកាយសម្ព័ន្ធម្នាក់ ប៉ុន្តែរឿងដ៏អស្ចារ្យសម្រាប់នាងនោះគឺ អាចលើកទម្ងន់ដែកដ៏ធ្ងន់ មុននាងសម្រាកកូន ២ សប្តាហ៍។ នេះបើយោងតាមសារព័ត៌មាន មេត្រូ ដែលចុះកាលពីថ្ងៃទី ១៩ ខែ កញ្ញាម្សិលមិញនេះ។
Lea-Anne Ellison ជាអ្នកដែលរស់នៅ ក្នុង ឡូអេនជើឡេស នាងជាអ្នកអាជីពខាងកាយសម្ព័ន្ធ ម្នាក់នៅសហរដ្ឋអាមេរិក ផ្នែកលើកទម្ងន់ដែកអាល់តែរ ទម្ងន់ធ្ងន់។ ទោះបីជាមានផ្ទៃពោះក្តី នាងនៅតែអាចលើកអាល់តែរ បានដែលមានទម្ងន់ធ្ងន់ និងរាល់ថ្ងៃ ស្ត្រីវ័យ ៣៥ ឆ្នាំរូបនេះ នៅតែធ្វើការធ្ងន់ ដែលខុសពីតំណមស្ត្រីមួយចំនួន ។ ជាក់ស្តែងរូបភាពដែលនាងធ្វើការធ្ងន់ធ្ងរលើកដុំដែកនិងអាល់តែរធ្ងន់ៗ បានបង្ហោះលើ ហ្វេសប៊ុក ដែលធ្វើឲ្យមនុស្សជាច្រើន បានធ្វើការប្រឆាំងនឹងទង្វើររបស់នាង ដោយក្នុងនោះមានចំនួនមនុស្សជាច្រើន បានធ្វើការ Comments ថា “ដឹងអត់ថា វាអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃរបស់អ្នក”។ ទន្ទឹមគ្នានេះដែរ នាង Lea-Anne Ellison បានធ្វើការពន្យល់ថា “អរគុណសម្រាប់ការចាប់អារម្មណ៍របស់អ្នក ដែលក្នុងនោះមានអ្នកខ្លះរិះគន់មកលើរូបខ្ញុំ ថាធ្វើទង្វើរបែបនេះប៉ះពាល់ដល់កូនក្នុងផ្ទៃ ប៉ុន្តែខ្ញុំគ្រាន់តែចង់រស់នៅ ជាមួយនឹងជីវិតត្រេកត្រអាលរបស់ខ្ញុំតែប៉ុណ្ណោះ”។
ស្ត្រីរូបនេះបានបន្តទៀតថា នាងនឹងបន្តកម្រិតលើកដែកទម្ងន់ធ្ងន់ជាងនេះ ដើម្បីទទួលបានរង្វាន់ បន្ទាប់ពីផ្តល់កំណើត។ បញ្ជាក់ផងដែរថាសម្រាប់ផ្ទៃពោះរបស់នាង ជាលើកទី ៣ ដែលកូនទី ១ ស្រី អាយុ ១២ ឆ្នាំ និងកូនប្រុសទី ២ អាយុ ៨ ឆ្នាំ ៕
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy1_zps24913f82.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy6_zps29c58a88.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy2_zpsb2ff9693.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy3_zpseee54634.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy5_zps4facc7bc.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy4_zps5e939320.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy11_zpsc059577f.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy12_zps35ff5104.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy9_zps2c9d8b81.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy7_zpsc0b176ab.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy10_zps7cf0af4b.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy8_zps0a2d305b.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Pregnancy13_zpsd801a29e.jpg
មតិយោបល់