ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅពីក្រោយភាពមានបានរបស់ សួស វីហ្សា និងស្វាមី តើអ្នកទាំងពីរមានមុខរបរអ្វីខ្លះ?

(ភ្នំពេញ)៖ ប្រិយមិត្តអ្នកនិយមតាមដានជីវិតឯកជនអ្នកសិល្បៈពិតដឹងច្បាស់ហើយថា គូស្វាមីភរិយា លោក ថមមី និង សួស វីហ្សា ប៉ុន្មានឆ្នាំចុងក្រោយពិតជាមានសុភមង្គល និងហ៊ឺហាខ្លាំងឡើង ថែមទាំងមានជំនួញពេញដៃទៀតផង។ ថ្ងៃនេះ ដំណឹង សូមនាំអារម្មណ៍ប្រិយមិត្តមកដឹង ពីមុខជំនួញ ក៏ដូចជាការងារមួយចំនួនរបស់ គូស្វាមីភរិយា លោក ថមមី និង សួស វីហ្សា!

ជាការពិតណាស់ ថ្មីៗនេះ ប្តីប្រពន្ធតារាល្បីមួយគូនេះ បានផ្តល់កិច្ចសម្ភាសន៍ឱ្យអ្នកពត៌មានក្នុងស្រុកដោយលោក ថមមី និង សួស វីហ្សា បានឆ្លើយតបទៅសំនួររបស់អ្នកសារពត៌មាន ដែលបានចោទសួរទៅកាន់អ្នកទាំងពីរថា តើគូស្វាមី ភរិយា មួយ គូនេះរកស៊ីអ្វីខ្លះនាពេលបច្ចុប្បន្ន?

១. មុខរបរក្នុងវិស័យអចលនទ្រព្យពុះដីឡូតិ៍
២. សមាគមកៀរគរអ្នកវិនិយោគ ពីក្រៅប្រទេស
៣. ក្រុមហ៊ុន TSJJ Brand ដែល នៅក្នុងនេះមាននាំចូលនិងចែកផលិតផលថែរក្សាសម្រស់ជាច្រើនមុខ
៤. វិនិយោគលើសហគ្រាសមួយចំនួន
៥. ត្រៀមវិនិយោគគម្រោងយក្សមួយ ជាមួយវិនិយោគិនជនជាតិចិន
៦. ថ្មីៗគូស្វាមី ភរិយានេះ ទើប បាន ចុះកិច្ចព្រមព្រៀងវិនិយោគ ជាមួយ លោក ស្រី ទ្រី ដាណា លើផលិតផល អាហារបំប៉នផ្សំពីសារ៉ាយ សមុទ្រ របស់ សហរដ្ឋ អាមេរិក ក្នុងទំហំទឹកប្រាក់កន្លះលានដុល្លារអាមេរិក។

គួរជម្រាបថា ប៉ុន្មានថ្ងៃក្រោយប្រកាសវិនិយោគទឹកប្រាក់កន្លះលានដុល្លារអាមេរិកជាមួយក្រុមហ៊ុនយក្សរបស់ សេដ្ឋីនី ទ្រី ដាណា ស្រាប់តែមានរឿងភ្ញាក់ផ្អើលជាខ្លាំង ដោយទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង សួស វីហ្សា ត្រូវបានជនអនាមិកលួចយក (Hacked) និងបានយកទៅប្រើប្រាស់ផ្ញើរសារខ្ចីលុយបុគ្គលមួយចំនួនទៀតផង។ យ៉ាងណាមិញ រហូតមកទល់នឹងបច្ចុប្បន្ន សួស វីហ្សា បានទាញយកគណនីរបស់ខ្លួនមកគ្រប់គ្រងវិញបានហើយ៕

មតិយោបល់