ព័ត៌មានជាតិ

ប្រេ​ស៊ីល​ជា​ក្រុម​មិន​ដែល​អវត្តមាន​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក​

​ក្រុមបាល់ទាត់​ប្រេ​ស៊ីល​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់​គ្រង​របស់​សហព័ន្ធ​បាល់ទាត់​ជាតិ​ប្រេ​ស៊ីល Brazilian Football Confederation (CBF) បាន​ចូល​ជា​សមាជិក​នៅក្នុង​សមាគម​សហព័ន្ធ​បាល់ទាត់​ពិភពលោក​តាំងតែ​ពី​ឆ្នាំ 1923 ហើយ​ក្លាយ​ជា​សមាជិក​នៃ​សម្ព័ន​បាល់ទាត់​អាហ្វ្រិក​ខាងត្បូង​នា​ឆ្នាំ 1916 ។​
Brasil
​ប្រេ​ស៊ីល​ជា​ប្រទេស​ដែល​ទទួលបាន​ជោគជ័យ​បំផុត​នៅលើ​ពិភពលោក​ដោយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុងការ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ដល់​ទៅ 5 ដង​ក្នុង​ប្រវត្តិ​បាល់ទាត់​ដែល​មាន​ដូចជា​នៅក្នុង​ឆ្នាំ 1958 ស៊ុយ​អ៊ែត​ជា​ម្ចាស់ផ្ទះ 1962 ឈី​លីជា​ម្ចាស់ផ្ទះ 1970 មិចស៊ិចកូ​ជា​ម្ចាស់ផ្ទះ 1994 សហរដ្ឋអាមេរិក​ជា​ម្ចាស់ផ្ទះ​និង​ឆ្នាំ 2002 ដែល​មាន​កូរ៉េខាងត្បូង​និង​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ​។​

​គួរបញ្ជាក់​ថា​ប្រេ​ស៊ីល​ជា​ប្រទេស​ដែល​តែងតែ​មាន​វត្តមាន​នៅ​ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក​ហើយ​នា​ឆ្នាំ 2014 ប្រេ​ស៊ីល​ខ្លួនឯង​នឹងទ​ទួ​ល​សិទ្ធិ​ជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការប្រកួត​ពានរង្វាន់​ដ៏​ធំ​នេះ​។​បើទោះបីជា​ប្រេ​ស៊ីល​កំពុងស្ថិត​នៅ​ក្នុង​ចំណាត់​ដល់​ទៅ​លេខ​រៀង​ទី 8 នៅក្នុង FIFA World Ranking ក៏ដោយ​តែ​ភាព​ជា​ម្ចាស់ផ្ទះ​និង​គុណភាព​នៃ​កីឡាករ​ជម្រើសជាតិ​របស់​ខ្លួន​អាច​នឹង​ជា​ឱកាស​យ៉ាង​ធំ​ក្នុង​ការប្រកួត​នៅ​ឆ្នាំនេះ​៕

មតិយោបល់