ព័ត៌មានជាតិ

ស្លាប់​ភ្លាមៗ​ដោយសារ​រួមរ័ក​នៅលើ​ផ្លូវ​រថភ្លើង​

​តាម​ប្រភព​ព័ត៌មាន​បរទេសមួយ​ដែល​ចុះផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​ ​២៩ ខែ​កញ្ញា​ឆ្នាំ​២០១៣​នេះ មាន​គ្រោះថ្នាក់​ដ៏​គួរឲ្យ​រន្ធត់​មួយ​កើតមានឡើង​នៅ​លើ​ផ្លូវ​រថភ្លើង​ក្នុង​តំបន់​ភាគ​ខាងត្បួង​ឆៀង​ខាងកើត​នៃ​ប្រទេ​សអ៊ុយ​ក្រែន​។​’
Couple sex
​ប៉ូសិល​បាន​អះអាង​ថា ដោយសារ​តែ​រថភ្លើង​មិន​អាច​បញ្ឃប់​នៅ​ក្នុង​កំឡុងដ​ពេល​ធ្វើដំណើរ ទើប​កិន​ពីលើ​គូរ​ស្នេហ៍​ជនជាតិ​អ៊ុយ​ក្រែន​មួយគូរ​នេះ​ដោយ​ធ្វើ​ខាង​ស្រី​ស្លាប់​ភ្លាមៗ រីឯ​ខាង​ប្រុស​របួស​ជើង​យ៉ាងធ្ងន់ធ្ងរ​បំផុត​។ ក្មេងប្រុស​រូបនោះ​បាន​រំឭក​ដែរ​ថា បន្ទាប់ពី​ពួកគេ​បាន​ផឹក​នៅ​ផ្ទះ​មិត្តភក្តិ​របស់​ពួកគេ​រួចមក នារី​ដែល​ជា​ដៃគូរ​របស់​គាត់​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​បាន ក៏​បាន​រួមរ័ក​ជាមួយ​គ្នា​នៅលើ​ផ្លូវ​រថភ្លើង​តែម្តង​ដោយ​ភ្លេច​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​ទីនោះ​។ ចំណែកឯ​ឈ្មោះ​របស់​គូស្នេហ៍​មួយគូរ​នេះ​មិន​ត្រូវបាន​គេ​បង្ហើប​ឲ្យដឹង​នោះទេ ព្រោះនេះ​ជា​រឿង​អាម៉ាស់​មួយ​ដែល​កម្រ​នឹង​កើតមាន​ពីមុនមក​។​
​ដូចគ្នា​នេះ​ដែល​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ករណី​ជាច្រើន​នៃ​គូរ​ស្នេហ៍​ដែល​ទទួល​សោកនាដកម្ម​នៅពេល​ដែល​ពួក​គេ​រវល់​តែ​រួមរ័ក​ភ្លេច​គិត​កន្លែង​ដែល​មាន​សុវត្ថិភាព​៕​

មតិយោបល់