ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង Song Hye Kyo បរិច្ចាគ​សំបុត្រ​រឿង​ចំនួន ១០០០ ជូន​ក្មេងៗ​ដែល​មាន​ចំណូល​ទាប​ក្នុង​គ្រួសារ​

​កូរ៉េ​៖​យោងតាម​ប្រភព​ព័ត៌មាន Soompi ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី ៤ ខែ តុលា​នេះ បានឲ្យដឹងថា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជាមួយនឹង​ក្មេងៗ ដែល​មាន​ចំណូល​ទាប​ក្នុង​គ្រួសារ តារា​សម្តែង Song Hye Kyo បាន​ក្លាយ​ជា​សមាជិក​ទី ៧ សម្រាប់​គម្រោង​សម្បុរ​ស​ធម៌​ដ៏​តូច​មួយ ដែល​គេ​ឲ្យឈ្មោះ​ថា “​ទេពអប្សរ​ភាពយន្ត​” ដែល​សហការ​ជាមួយនឹង តារា​សម្តែង ប្រុស​ស្រី​ក្នុង​ឧស្សាហកម្ម​តន្ត្រី ដោយ​ក្នុង​ដៃ​មាន​សំបុត្រ​មើល​កុន​ចែកជូន​ដល់​អ្នក​គាំទ្រ​ចំនួន ១០០០ សំបុត្រ នៅ Busan International Film Festival ។​
song-hye-kyo
​ថ្លៃ​សំបុត្រ​នេះដែរ ជា​ទឹកប្រាក់​ដែល​នាង​រកបាន​ពី ការ​ថត​ឲ្យ​ទស្សនាវដ្តី BAZAAR magazine និង​គាំទ្រ​ដោយ BURBERRY KOREA ។​
​ទោះបីជា​នាង Song Hye Kyo មមារ​ញឹក​ក្នុង​អាជីព​យ៉ាងណា តែ​នាង​នៅតែមាន​បេសកកម្ម​សប្បុរសធម៌ ។ ស្រី​ស្រស់​រូបនេះ​បាន​និយាយថា “​ខ្ញុំ​សង្ឈឹម​ថា​សំបុត្រ​រឿង​ទាំង​នោះ នឹង​ជួយ​ឲ្យ​ក្មេងៗ​នោះ ចង់ចាំ​ជា​មួយ​នឹង​ទិដ្ឋភាព​ដ៏​ល្អ​ពី Busan International Film Festival​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ក៏​អាច​ឲ្យ​ពួកគេ​ស្វែងយល់​ពី​ទស្សនៈវិស័យ​ពី​ខ្សែភាពយន្ត​ថ្មី​សន្លាង​”៕​

មតិយោបល់