ព័ត៌មានជាតិ

រកឃើញ​សាកសព​បុរស​បី​នាក់​ត្រូវបាន​គេ​បាញ់សម្លាប់​នៅក្នុង​រដ្ឋ Texas

​យោងតាម​ប្រភព​ព័តមា​នបរទេស​នានា ចុះផ្សាយ​នៅ​ថ្ងៃទី ៣ ខែតុលា​ឆ្នាំ​២០១៣ បានឲ្យដឹងថា សាកសព​យុវជន​បី​នាក់​ដែល​គេ​បាញ់សម្លាប់ ត្រូវបាន​គេ​រកឃើញ​នៅ​ខាងក្រោយ​ផ្ទះ​មួយ​នៅក្នុង​រដ្ឋ Texas ក្នុង​ប្រទេស​សហរដ្ឋ​អា​មេ​រិច​។​
article-2392673-1B48841D000005DC-242_638x400
​តាម​របាយការណ៍​ប៉ូលិស បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ទាំង​បី​នាក់​ត្រូវបាន​គេ​រកឃើញ បន្ទាប់​ពី​ការសម្លាប់​ប្រហែលជា ១៦ ម៉ោង នៅក្បែរ​លំនៅដ្ឋាន​មួយកន្លែង​។ សាកសព​បុរស​ពីរ​នាក់ ម្នាក់​សម្បុ​ល​ខ្មៅ និង​ម្នាក់​ទៀត​សម្បុ​លស​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​រថយន្ត​ម៉ាក Ford Mustang ពណ៌​ស​មួយគ្រឿង គណៈ​ពេលដែល​សាកសព​ជនរងគ្រោះ​ម្នាក់​ទៀត​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​សួនច្បារ​នៃ​កន្លែង​ចត​រថយន្ត​។ ប៉ូលិស​បន្តទៀតថា ជនរងគ្រោះ​ទាំង​បី​មាន​វ័យ​ប្រហែលជា ២០ ឆ្នាំ ហើយ​ពួកគេ​បាន​រកឃើញ​កាំភ្លើងខ្លី​ពីរ​ដើម​ដែល​នៅក្បែរ​កន្លែង​កើតហេតុ​នោះ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ពុំទាន់​មាន​ភស្តុតាង​ច្បាស់លាស់​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​នៅក្នុង​ឧក្រិដ្ឋ​កម្មនេះ​នៅឡើយ ដូច្នេះ​មានតែ​ធ្វើការ​ស៊ើបអង្កេត​ករណី​នេះ​បន្តទៀត​៕​

មតិយោបល់