កូរ៉េ៖ តារាចម្រៀងកូរ៉េ វ័យ ៣៤ ឆ្នាំម្នាក់ត្រូវបានចៅហ្វាយរបស់ខ្លួនចាប់រំលោភ។
បើយោងតាមរបាយការណ៍របស់ប៉ូលិស បានឲ្យដឹងថា តារាចម្រៀងម្នាក់ក្នុងឧស្សាហកម្មតន្ត្រី ត្រូវបានចៅហ្វាយខ្លួនឈ្មោះ Choi អាយុ ៤៥ ឆ្នាំ រំលោភ ខណៈដែលនាងបានផឹកស្រាស្រវឹងដុនដាបជាមួយនឹងគ្នា។
អំពើរំលោភនេះដែរបានកើតឡើងកាលពីថ្ងៃទី ៤ ខែ តុលា កន្លងទៅនេះ នៅពេលដែលតារាចម្រៀងវ័យ ៣៥ ឆ្នាំ និងលោក Choi បានទៅញ៉ាំអាហារពេលល្ងាចបន្ទាប់ពីកម្មវិធីតន្ត្រី Chungjoo ។
បងប្អូនប្រុសនៃជនរងគ្រោះ បាននិយាយថា នៅពេលដែលញ៉ាំអាហារនឹងផឹកជុំគ្នា ស្រាប់តែលោក Choi បានដាក់ម្យ៉ៅពណ៌សម្យ៉ាងក្នុងស្រា ហើយគាត់និយាយថា វាគ្រាន់តែជាម្យ៉ៅដែលធ្វើឲ្យស្រា មានរស់ជាតិឈ្ងុយឆ្ងាញ់តែប៉ុណ្ណោះ។
ប៉ុន្តែជនរងគ្រោះដែលជាតារាចម្រៀងបានប្រាប់ឲ្យដឹងថា នៅពេលដែលផឹកស្រានោះទៅ ខ្លួនមិនចងចាំអ្វីទាំងអស់ និងក៏មិនដឹងថាកើតរឿងអ្វីខ្លះលើខ្លួនផងដែរ។
តារាចម្រៀងរូបនេះបានបន្តទៀតថា នៅពេលព្រឹកព្រលឹម ក្រោកពីដំណេក ហៀបនឹងទៅផ្ទះ ស្រាប់តែឃើញ ខោក្នុង និងអាវក្នុងរបស់នាងរបូតអស់ ដូច្នេះក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិស និងធ្វើដំណើរទៅកាន់មន្ទីរពេទ្យជំនាញខាងផ្លូវភេទ ឲ្យពិនិត្យ។
តំណាងជនរងគ្រោះ បាននិយាយថា “យើងមិនអាចនិយាយអ្វីទាំងអស់នៅពេលនេះ ខណៈដែលប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត ហើយយើងនឹងបានដឹងជាក់ជាមិនឃើញថាវាយ៉ាងម៉េចយ៉ាងម៉ានោះ”។ខាងប៉ូលិសបាននិយាយថាដោយសារតែជនរងគ្រោះមិនចាំអ្វីទាំងអស់នោះ វាធ្វើឲ្យការស៊ើបអង្កេតមួយនេះ វាលំបាកខ្លាំងណាស់៕
មតិយោបល់