ក្រោយពីចាងហ្វាងផលិតកម្ម ក្លាសិក ត្រូវបានគេឃុំខ្លួន ជាប់ពាក់ព័ន្ធរឿងចេញសែកគ្មានទឹកប្រាក់ចំនួន ២ ម៉ឺនដុល្លារ ទៅឲ្យម្ចាស់បំណុល នោះ ស្រាប់តែថ្មីៗនេះដែរ លេចឭថា កញ្ញា សុគន្ធ អារីយ៉ា ដកខ្លួនចេញពីផលិតកម្មមួយនេះ។
សុគន្ធ អារីយ៉ា ជាតារាចម្រៀង និងសម្តែងមួយដួង ដែលទទួលប្រជាប្រិយភាព ពីការលើកតំកើង ពីសំណាក់ចាងហ្វាងផលលិតកម្ម ក្លាសិក លោក ហួរ សុផល ។ ក្នុងនោះដែរ នាងទទួលបានប្រជាប្រិយភាពតាមរយៈរឿង “អាបកាលីព ០០៩ ” រឿង “ព្រះនាងព្រិលស” និងមានរឿងជាច្រើនទៀត ដែលស្រីស្រស់រូបនេះធ្លាប់អះអាងថា នឹងចេញក្នុងពេលឆាប់ៗខាងមុខ។សុគន្ធ អារីយ៉ា ភាគច្រើនតែងតែបង្ហាញមុខមាត់លើឆាក និងតាមរយៈខ្សែភាពយន្តរបស់ផលិតកម្មក្លាសិក ជាមួយនឹងតួប្រុស រាជ បូរី ។
ខណៈដែលចាងហ្វាងផលិតកម្មក្លាសិក ពាក់ព័ន្ធនឹងការចេញសែកគ្មានទឹកប្រាក់នេះ ស្រាប់តែ ប្រភពព័ត៌មានដែលជិតស្និទ្ធនឹង សុគន្ធ អារីយ៉ា បានប្រាប់ដល់ភ្នាក់ងារយកព័ត៌មានរបស់យើង ថា “អារីយ៉ា បានត្រៀមជើងដើរចេញពីផលិតកម្ម ក្លាសិកហើយ “។
ដោយឡែកសម្រាប់ប្រភពផ្សេងៗទៀតដែលអាចយកជាការបាន ក៏បានឲ្យដឹងផងដែរថា “អារីយ៉ា មិនចេញទៅណានោះទេដោយគ្រាន់តែនាង រវល់ថតរឿងឲ្យផលិតកម្មផ្សេង តែប៉ុណ្ណោះ ព្រោះថា ខាងផលិតកម្មក្លាសិក បានផ្អាក់ការថតរឿងបណ្តោះអាសន្ន ដោយសារតែ បញ្ហាខាងលើ” ។
ទោះជាយ៉ាងណា ដើម្បីស្រាយបំភ្លឺរឿងនេះដែរ យើងសង្ឈឹមថា ស្រីស្រស់ធ្មេញទន្សាយ រូបនេះ នឹងចេញមុខអះអាងនៅថ្ងៃណាមួយ ដើម្បី ឲ្យអ្នកគាំទ្រ អស់ចម្ងល់៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/SokunArya2_zps792fa322.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/SokunArya1_zps9d3eacfe.jpg
អត្ថបទដោយ៖ គង់វង្ស
រូបភាព៖អ៊ីនធឺណេត
មតិយោបល់