ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅអេ​ស្ប៉ាញ​កើនឡើង​ដល់ ៦,៥​លាន​នាក់

​​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ បាន​កើនឡើង ៤,៧​ភាគរយ​នៅក្នុង​ខែ​កញ្ញា ចំនួន ៦,៥​លាន​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​មុន​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួង​ឧស្សាហកម្ម ថាមពល និង​ទេសចរ​របស់​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​ចំនួន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅក្នុង​ប្រទេស​អេ​ស្ប៉ាញ​នា​ខែ​កញ្ញា​បាន​កើនឡើង​រហូត​ក្លាយ​ជា​កំណត់ត្រា​ថ្មី​។ អេ​ស្ប៉ាញ​បាន​ទទួល​ភ្ញៀវ​ទេសច​រ​ចំនួន ១,៨​លាន​នាក់​ចាប់តាំងពី​ខែ​សីហា រហូត​ដល់​កញ្ញា​។​

​ក្រសួង​បាន​រាយការណ៍​ថា ចំនួន​ភ្ញៀវទេសចរ បរទេស បាន​កើនឡើង ២៩៤.០០០​នាក់ ពី ខែ​កញ្ញា​ឆ្នាំ ២០១៣ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០១៣ ជាពិសេស អរគុណ ដល់​ភ្ញៀវ​ទេសចរ ដែល​មកពី​ប្រទេស​រុស្ស៊ី និង​បែ​ល​ហ្សិក ដោយ​បាន​កើន ឡើង​ជាង ២០​ភាគរយ​។​

​ប្រទេស​អេ​ស្ប៉ា​ញ គឺ​ត្រូវបាន​គេ​រំពឹងថា​នឹង ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៦០ លាន​នាក់ នៅ​ចុង​នៃ​ឆ្នាំ ២០១៣ ដែល​អាច​ជួយ​ឲ្យ ប្រទេស​នេះ សម្រេច​គោលដៅ ជា​ប្រទេស​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ដ៏​សំខាន់​បំផុត​លំដាប់​ទី​បី​នៅលើ​ពិភពលោក នៅក្នុង លក្ខខណ្ឌ​នៃ ភ្ញៀវទេសចរ ចំណែក​ប្រទេស​ចិន​ដើម្បី​ជា​ប្រទេស​ទី​បួន​។ នេះ​បើ​យោងតាម អង្គការសហប្រជាជាតិ​ទេសចរណ៍​ពិភពលោក​( UNWTO )​។​

​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដ៏​ច្រើន​នេះ បាន​ជួយ​ជំរុញ​វិស័យ​សេដ្ឋកិច្ច​របស់ ប្រទេស​អេ​ស្ប៉ា​ញ ក្នុងអំឡុងពេល​រដូវក្តៅ បង្ខំ​ឲ្យ​កន្លែង​មួយ​ចំនួន​សម្រេចចិត្ត​ជ្រើសរើស​កម្មករ ឬ​បុគ្គលិក​បន្ថែមទៀត​ដើម្បី ប្រឈមមុខ​នឹង​តម្រូវការ​៕

spain-travel-tourism

មតិយោបល់