ភ្នំពេញៈ នៅថ្ងៃទី៨ តុលាខាងមុខនេះ ពិធីការិនីល្បីឈ្មោះអ្នកនាងខៀវ សានសាណា និងបុរសជនជាតិអូស្រ្តាលីនឹង ចូលរោងការជាផ្លូវការនៅសណ្ឋាគារ The Royal ។
ជាមួយនឹងកាលបរិច្ឆេទ ដែលកាន់តែកៀកជិតដល់នេះ អ្នកនាង ត្រូវបានគេទម្លាយថា ទទួលបានថ្លៃបណ្ណាការ រហូតដល់៦ម៉ឺនដុល្លារ ឯណោះ ក្នុងការចាត់ចែងពិធី នៅលើសណ្ឋាគារ លំដាប់ថ្នាក់ផ្កាយ៥ នៅថ្ងៃសៅរ៍នេះ ដោយមិនទាន់រាប់បញ្ចូល របស់មានតម្លៃជាប់ខ្លួន។
អ្នកនាងខៀវ សានសាណា បានអះអាងថា អ្នកនាងបានត្រៀមរៀបរយអស់ហើយ ជាមួយនឹងអាពាហ៍ពិពាហ៍ ដែលនឹងធ្វើឡើងនៅពេញមួយថ្ងៃ នៅថ្ងៃសៅរ៍ ក្នុងសប្ដាហ៍នេះ។ អ្នកនាងថាភ្ញៀវកិត្តិយសជាតារាសិល្បៈ និងអ្នកជំនួញ ប្រមាណជិត៣០០នាក់ នឹងត្រូវបានអញ្ជើញឲ្យចូលរួម ។ ពិធីនេះប្រារព្ធធ្វើក្នុងចំនួនតិចតុមែន ប៉ុន្តែអ្នកនាងថាចំណាយ រហូតដល់៦ម៉ឺនដុល្លារឯណោះ ដែលថវិកានេះត្រូវបាន អ្នកនាងទទួលស្គាល់ថា គឺជាចាត់ចែងរបស់អនាគតស្វាមី ដែលជាប្រធានក្រុមហ៊ុន អចលនទ្រព្យធំមួយ នៅកម្ពុជា ។ ខៀវ សានសាណា មិនបានបញ្ជាក់ថាមានអ្វីផ្សេងទៀត ក្រៅពី ថវិកាដែលលោក Seraj Satton ប្រគល់ឲ្យជាថ្លៃបណ្ណាការ សម្រាប់ចាត់ចែងពិធីនោះទេ ដោយនាងគ្រាន់តែទទួលស្គាល់ថា នៅមានច្រើនទៀត ដោយសារតែអ្នកនាង និងលោក មិនខុសពីស្វាមីភរិយាស្របច្បាប់ជាយូរមកហើយ។ នាងថាមង្គលការរបស់នាង ជម្រើសសុទ្ធតែភាពទាន់សម័យ មិនខុសពីមង្គលការរបស់ក្រុមអភិជនធំៗនោះទេ ដោយគ្រាន់តែសម្អាងការ ស្រាសម្រាប់ទទួលភ្ញៀវ និងដេគ័រផ្កាស្រស់ គឺចំណាយរហូតដល់រាប់ម៉ឺនដុល្លារ ទើបពិធីនេះទទួលភ្ញៀវត្រឹមតែជិត៣០តុ ប៉ុន្តែចំណាយអស់ដល់៦ម៉ឺនដុល្លារ ដែលជាថវិកាអនាគតស្វាមី ប្រគល់ឲ្យជាថ្នូបណ្ណាគា។ ការចំណាយដ៏ច្រើននេះ មិនទាន់រាប់បញ្ចូល ចំពោះការបញ្ចុះតម្លៃ និងការចូលរួមជួយ របស់បណ្ដាសម្អាងការ និងក្រុមហ៊ុនមួយចំនួន ដែលជ្រោមជ្រែងដល់មង្គលការនោះផង។
អ្នកនាងនិយាយថា«រឿងបណ្ណាការ ខ្ញុំអត់ចង់និយាយថា៦ម៉ឺនដុល្លារ នឹងទេ ព្រោះបើនិយាយពីរឿងនឹង គឺច្រើនជាងនឹងដោយសារតែ លុយកាក់របស់ពួកយើង គឺដូចតែជាលុយតែមួយ!» ។ អ្នកនាងថាអនាគគស្វាមី ជាអ្នកផ្ដល់ការចំណាយសម្រាប់រៀបការ ប៉ុន្តែនាងថាអ្វីដែលនាងស្រឡាញ់ បុរសពោះម៉ាយវ័យជ្រេរូបនេះ គឺដោយសារតែទឹកចិត្ត ភាពឆ្លាតវ័យលើមុខជំនួញ និងការយកចិត្តទុកដាក់ របស់លោកចំពោះនាងតែប៉ុណ្ណោះ ៕
មតិយោបល់