ព័ត៌មានជាតិ

កាំភ្លើង​ធំ ចាញ់​ក្លិប Borussia Dortmund ទាំង​មិន​អស់​ចិត្ត​លើ​ទឹកដី​របស់​ខ្លួន​

​កាលពី​ថ្ងៃ​ទី ២២ ខែ តុលា​នេះ វេលា​ម៉ោង ១៩ និង ៤៥ នាទី ម៉ោង ១ និង ៤៥ នាទី​រំលង​អធ្រាត្រ​នៅ​កម្ពុជា ក្លិប​បាល់ទាត់ កាំភ្លើង​ធំ Arsenal បាន​ចាញ់​ក្លិប Borussia Dortmund លើទឹក​ទីលាន​បាល់ទាត់ EMIRATES STADIUM របស់​ខ្លួន​ដោយ​លទ្ធផល 2-1 ក្នុង​ក្របខណ្ឌ UEFA Champions League ។​
arsenal-v-borussia-dortmund-uefa-20131022-210220-029
​ក្នុងជំនួប​ប្រកួត​នេះ​កីឡាករ​សញ្ជាតិ​ប៉ូឡូញ Robert Lewandowski បាន​ធ្វើឲ្យ​ក្លិប​កាំភ្លើង​ធំ​ចាញ់ទាំង​មិន​អស់ចិត្ត ខណៈ​ដែល MKHITARYAN របស់ Dortmund រក​គ្រាប់​បាល់​បាន​នៅ​នាទី ១៦ ក្នុង​តង់​ទី ១ និង GIROUD របស់​កាំភ្លើង​ធំ​រក​គ្រាប់​បាល់​តាម​ស្មើ នៅ​នាទី ៤១ ។​
Borussia-Dortmund-v-Real-Madrid-UEFA-Champions-League-Semi-Final-First-Leg-1851938
​នៅ​នាទី ៨២ ក្នុង​តង់​ទី ២ កីឡាករ Robert Lewandowski បាន​បន្ថែម​មួយ​គ្រាប់​ទៀត​យ៉ាង​ល្អ ធ្វើឲ្យ​កាំភ្លើង​ធំ ហេ​ហើរ​លើ​ទឹកដី​របស់​ខ្លួន ដោយ​អង្គុយ​លើ​កៅអី ៦ ពិន្ទុ​ដូចគ្នា​ក្នុងចំណោម ៣ ប្រកួត ដែល​ស្ថិត​នៅក្នុង ក្រុម F ៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់