សត្វចម្លែកមួយក្បាលដែលមានខ្លួនដូចជាត្រី រីឯជើងដូចជាសត្វកង្កែប ប៉ុន្តែច្រមុះវែងត្រូវបានគេប្រទេះឃើញនៅតាមឆ្នេរសមុទ្រក្នុងទីក្រុង Santos រដ្ឋ Paulo ប្រទេសប្រេស៊ីលដែលធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាជនរស់នៅក្នុងតំបន់នោះ។ ដូចដែលឃើញនៅក្នុងរូបភាពស្រាប់វាមានការអភិវឌ្ឍន៍ចម្លែកខុសពីសត្វធម្មតា ដោយមានព្រុយពីរដុះចេញតាមចំហៀងខ្លួន និងកន្ទុយដូចជាត្រី ប៉ុន្តែមានសណ្ឋានប្រហែលទៅនឹងកង្កែបទៅវិញ។ ដោយសារតែមានការវិវត្តន៍ខុសគេបែបនេះធ្វើឲ្យគេចាត់ទុកវាជាសត្វចម្លែកដែលកម្រនឹងជួបប្រទះនៅតាមឆ្នេរសមុទ្រ ហើយប្រហែលអាចជាមានសត្វមុទ្រចម្លែកៗជាច្រើនទៀតនៅក្នុងមហាសមុទ្រដ៏ជ្រៅដែលមនុស្សមិនធ្លាប់ទៅដល់។ បើតាមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះត្រីចម្លែកដែលមានច្រមុះវែងថា Ogcocephalus Corniger ព្រោះត្រីប្រភេទនេះមានសមត្ថភាពអាចលោត និងដើរនៅលើដីបាន។ ប៉ុន្តែប្រជាជននៅក្នុងតំបន់នោះនៅតែហៅវាថា ត្រីប្រចៀវ។ ត្រីប្រចៀវច្រមុះវែងនេះមានសមត្ថភាពអាចហែលទឹកបាន ប៉ុន្តែដើមទ្រូងនឹងឆ្អឹងត្រគៀករបស់វាមានគុណសម្បត្តិសំខាន់ដែលអាចធ្វើឲ្យវាដើរបាន៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់