ព័ត៌មានជាតិ

សិង្ហ​បុរី និង​ហុងកុង ល្អ​បំផុត​សម្រាប់​ពាណិជ្ជកម្ម​

​សិង្ហ​បុរី និង​ហុងកុង​ជាប់​ចំណាត់ថ្នាក់​ជា​កន្លែង​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ល្អ​បំផុត​នៅលើ​ពិភពលោក ខណៈ​ដែល​ចិន​ធ្លាក់​ទៅ​នៅ​បាត​តារាង​។ នេះ​បើ​យោង​តាម​ការអង្កេត​ពី​ការប្រកួតប្រជែង​ប្រចាំឆ្នាំ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ធនាគារពិភពលោក​។​
Singapore-Vs-Hong-Kong
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​ថា ទីក្រុង​កំពង់ផែ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ទាំង​ពីរ​នេះ បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​នៅក្នុង​ការអង្កេត​អស់​រយៈពេល​៨​ឆ្នាំ​ពេញ ក្នុង​នោះ​ប្រទេស​នូវែល​ហ្សេ​ឡង់ អាមេរិក និង​ដា​ណឺ​ម៉ាក ជាប់​នៅក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង​៥ កាល​ពី​មួយ​ឆ្នាំ​មុន​។​

​ស៊ិនហួ បាន​បន្តទៀតថា ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​ក្នុង​ពិភពលោក បាន​ជាប់​ចំណាត់ថ្នាក់​ទី​៩១ កាលពី​ឆ្នាំមុន នៅពេលនេះ​ត្រូវបាន​ធនាគារ​ពិភពលោក​ទម្លាក់​ចំណាត់​ថ្នាក់​ទៅ​ទី​៩៦ វិញ ជំនួស​ដោយ​ប្រទេស​រុស្ស៊ី​។​
​ទិន្នន័យ​នេះ​ត្រូវ​បាន​ផ្អែក​ទៅលើ​ការអង្កេត​របស់​អ្នកជំនាញ​ជា​ង​១០.០០០​នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន ដែល​ជួយ​ផ្តល់​ដំបូន្មាន​ពី​បញ្ហា​ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗ​នៅក្នុង​ប្រទេស ។ គួរ​បញ្ជាក់​ផង​ដែរ ការផ្ដល់​ចំណាត់ថ្នាក់​នេះ ត្រូវបាន​ផ្តល់​ពិន្ទុ​ទៅលើ​ទំហំ​នៃ​បញ្ហា រាប់​ចាប់​ពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ និង​នីតិវិធី​បែប​ណា​ដែល​ខ្លួន​ត្រូវ​ធ្វើ ដើម្បី​ចាប់ផ្តើម​ពាណិជ្ជកម្ម ៕​

មតិយោបល់