តារាចម្រៀងជួរមុខរបស់ផលិតកម្មរស្មីហង្សមាស នាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដែលទទួលបានការគាំទ្រយ៉ាងសម្បើមពីសំណាក់អ្នកគាំទ្រ និងមហាជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ រាល់បទចម្រៀងរបស់ ឱក សុគន្ធកញ្ញា ចេញម្តងៗតែងតែធ្វើឲ្យរំជួលដល់អារម្មណ៍អ្នកគាំទ្រ ដែលងប់នឹងនាង។
ចូលមកគ្រងតំណែងជាតារាស្រីជួរមុខ របស់ផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា មានបទចម្រៀងល្បីៗជាច្រើន ក្នុងនោះមានបទចម្រៀង “មានជាតិក្រោយចាំជួបគ្នា” បទ”យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ” បទ “កុហកទឹកភ្នែក” បទ “ថ្ងៃក្រោយខលទៅបានទេ?” បទ “កូនទារូបអាក្រក់” បទ”សង្សារផ្ទាល់ខ្លួន” និងមានបទល្បីៗជាច្រើនទៀត ដែលអ្នកគាំទ្ររបស់នាងស្តាប់មិនចេះរីងស្ងួត។ បទចម្រៀងដែល ឱក សុគន្ធ ច្រៀង ក្នុងនោះក៏មានបទចម្រៀងដែលយកពីប្រទេសជិត និងមានបទខ្លះក៏និពន្ធដោយកូនៗខ្មែរពិតៗផងដែរ ។ តែសម្រាប់បទចម្រៀង “ថ្ងៃក្រោយខលទៅបានទេ?” ជាបទដែលត្រូវបានគេដឹងថាយកមកពីប្រទេសថៃ និងកំពុងធ្វើឲ្យម្ចាស់គណនីទំព័រហ្វេសប៊ុកធំៗមួយចំនួនធ្វើការរិះគន់យ៉ាងចាស់ដៃផងដែរ។សម្រាប់កាយវិការបទចម្រៀង នេះទោះក្បាលដំបូងមានភាពស្រដៀងគ្នា និងឈុតក្រោយៗគឺខុសឆ្ងាយ តែមិនប្រាកដថា មិនបានចំលងពីកាយវិការបទផ្សេង មកដាក់បទនេះនោះទេ ។ ដោយឡែកសម្រាប់សាច់ភ្លេងដោយគ្រាន់តែកែតិចតួចប៉ុណ្ណោះ ។ចំណុចនេះដែរ មហាជនភាគច្រើនគិតថា “ទង្វើរបែបនេះ កំពុងតែធ្វើឲ្យម្ចាស់ចម្រៀង ស្លាប់មុនបទ”។
មុននេះដែរ លោក ករុណា ពេជ្រ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ស្ទើរតែបាត់ប្រជាប្រិយភាព ដោយសារតែច្រៀងបទ និងសម្តែង កាយវិការបទគេទាំងដុលនោះ ។តែទោះជាយ៉ាងណា ផលិតកម្ម ថោន ដែល ករុណា ពេជ្រ ជ្រកកោននោះ បានបញ្ឈប់ការចំលងការ ស្ទើរតែទាំងស្រុងទៅ ហើយ ដោយ ងាកមកបង្កើត Melody និង ទំនុកច្រៀងថ្មីរបស់ខ្លួន ដែលមិនចំលងពីបរទេស ។ ជាក់ស្តែងបទ “ស្តាប់ Ring Ring Tone បងអូនស្រក់ទឹកភ្នែក” ជាបទចម្រៀងដែលនិពន្ធទំនុកច្រៀង និង Melody ថ្មីចេញពីចិត្តរបស់កវីនិពន្ធវ័យក្មេង មុខមិនស្អាត តែរាងសង្ហារ យឹម តាស្រង់ និងមានបទចម្រៀង ជាស្នាដៃរបស់លោកផ្ទាល់ ដោយមិនចំលងគេ ជាច្រើនទៀត នឹងចេញលក់ក្នុងទីផ្សារខាងមុខ ។
ងាកមកមើលចំណុច ម្ចាស់ចម្រៀងស្លាប់បទ ដូចករណី បទ ឱក សុគន្ធកញ្ញា ខាងលើ វាកំពុងតែធ្វើឲ្យ សង្គមវប្បធម៌វឹកវរ ជាពិសេស ផ្នែកឧស្សាហកម្មតន្ត្រីនេះ ឲ្យធ្លាក់ទៅរកចំណុចសូន្យ និងគ្មានមុខលើឆាកអន្តរជាតិ ខណៈដែលបង្កើតបទចម្រៀងឡើង ដើម្បីតែអង្ករច្រកឆ្នាំងនោះ។ តែទោះជាយ៉ាងណា មតិភាគច្រើនរបស់មហាជន បានគិតថា “បើសិនជាស្ថាប័នដែលពាក់ព័ន្ធ មិនបើកដៃឲ្យទេ តើពួកគាត់ធ្វើកើតអត់?” ។យ៉ាងណាមិញ ក៏មានម្ចាស់ផលិតកម្មមួយចំនួនត្អួញត្អែរផងដែរថា ពួកគាត់ចង់ឲ្យតែ ខាងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការ លើករណីកូពីនេះ ពួកលោកពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយពេលនោះ ទីផ្សារប្រកួតប្រជែង ដែលជាស្នាដៃកូនខ្មែរពិតជាកក្រើកជាក់ជាមិនខានឡើយ៕
ទស្សនាបទចម្រៀង “ថ្ងៃក្រោយខលទៅបានទេ?” ដូចខាងក្រោមនេះ៖
ទស្សនាបទ ដែលបានចំលងគេ ៖
https://i1272.photobucket.com/albums/y389/domneng/Ailya/OrkSokunkannha2_zps32ee2c1c.jpg
មតិយោបល់