ទើបតែបានឡើងកូដក្នុងអាជីពជាពិធីការិនីប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ និងបានតំណែងតួឯកក្នុងភាពយន្តភាគរបស់ផលិតកម្មមហាហង្ស តារាស្រីពូកែថ្វីមាត់នាង ណាក់ ស្រីណា បានប្រកាសអោយដឹងពីគម្រោងអាជីវកម្មទ្រង់ទ្រាយធំរបស់ខ្លួនភ្លាមកាលពីយប់ថ្ងៃទី២៧ សីហា។ នោះគឺហាងសម្អាងការដោយនាងយកឈ្មោះបងប្រុសរបស់នាងដែលជាអ្នកជំនាញផ្នែកសម្អាងគឺ«ណុប ដាណេ»ប្រើជាឈ្មោះសម្អាងការតែម្ដង ដោយសារតែនាងនិយាយថាក្នុងពិភពផ្នែកសម្អាងគេស្គាល់ថ្វីដៃរបស់បងប្រុសនាងច្រើនជាង។ ថ្លែងក្នុងពិធីបើកសម្ពោធសម្អាងការដែលមានទ្រង់ទ្រាយធំនៅម្ដុំផ្សារចាស់ទល់មុខហាងធ្វើសក់ម៉ែចាស់ តារាស្រីរូបនេះនិយាយថា ការពិតបងប្រុសរបស់នាងគឺលោកណុប ដាណេ មានសម្អាងការមួយឈ្មោះ«សម្អាងការណុប ដាណេ»នៅម្ដុំផ្សារផ្អៅក្នុងខេត្តកំពង់ចាមរួចហើយ ប៉ុន្តែមកពីនាងមើលឃើញអាជីពមួយនេះមានការរីកចំរើន ទើបនាងសម្រេចចិត្តទៅរៀនស្វែងយល់ផ្នែកសម្អាងហើយសម្រេចបោះទុនជាមួយបងប្រុសនៅភ្នំពេញមួយទៀតដោយសម្អាងការជាសាខាទី២នេះ គឺមានចំណែករបស់នាងពាក់តែម្ដងជាមួយនឹងបងប្រុសដែលជាអ្នកជំនាញ ដោយមិនមែនដូចសម្អាងនៅខេត្តកំពង់ចាមដែលមានតែភាគហ៊ុនរបស់បងប្រុសនាងនោះទេ។…
មតិយោបល់