ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកគាំទ្រនៅប្រេស៊ីល គ្រាន់តែឃើញ Justin Bieber រត់ប្រសាច

ទំព័រ Page DailyMail នៅពេលថ្មីៗនេះដែរ បានឲ្យដឹងថា មានអ្នកគាំទ្ររាប់រយនាក់ របស់ Justin Bieber នៅ ប្រេស៊ីល បានរត់ប្រសាចគ្នា និងប្រញាប់ប្រពាល់នៅពេលដែលបានឃើញ តារាចម្រៀងវ័យក្មេង រូបនេះ នៅសណ្ឋាគារ Copacabana ក្នុងទីក្រុង Rio de Janeiro ខណៈដែល តតារាចម្រៀងរូបនេះធ្វើតន្ត្រីទេសចរណ៍ Believe នៅជុំវិញពិភពលោក ។ទន្ទឹមគ្នានេះដែរ អ្នកគាំទ្រទាំងនោះបានឈរនៅពីក្រៅអគារ និងរំភើបញាប់ញ័រ នៅពេលឃើញ Justin ញញឹម ពីសំយ៉ាបសណ្ឋាគារ ។

ប្រភពព័ត៌មានបានបន្តទៀតថា តារាចម្រៀង សញ្ជាតិកាណាដា រូបនេះបានធ្វើការសម្តែងនៅ Sao Paulo កាលពីរាត្រីថ្ងៃសៅរ៍ ម្សិលមិញនេះ។ជាមួយនឹងគ្នានេះដែរ អ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ បានទិញសំបុត្រតាំងពី ៥០ ថ្ងៃមុន ដើម្បីបានចួលទៅក្បែរឆាកឃើញ តារាចម្រៀង សម្បូររឿងអាស្រូវក្នុងឆ្នាំ ២០១៣ ។មុនព្រឹត្តិការណ៍ មិនទាន់នឹងដំណើរការផង ក៏មានអ្នកគាំទ្រជាង ១៥០ នាក់បាន ដេកនៅដើម្បីទន្ទឹងការសម្តែងនេះ ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/Justin3_zps0d1b0965.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Justin1_zpse6b68b76.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Justin5_zpscc08a6e5.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Justin4_zps6ee27719.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Justin6_zps76c52d7f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Justin2_zpsfec5b117.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Justin7_zps40906ece.jpg

មតិយោបល់