ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ “ចម្រៀងដើម្បីខ្មែរ ” រំពឹងថានឹងកក្រើក YouTube និង Facebook

បទចម្រៀងមួយបទរបស់ យុវជន ប្រើគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឈ្មោះ Tempo Iris ដែលរ៉េបជាមួយនឹង Ya Nimith រំពឹងថានឹងទទួលបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខ។

ចម្រៀងដើម្បីខ្មែរ ត្រូវបានខាងយុវជន ឈ្មោះ Tempo Iris អះអាងថា វាជាចម្រៀងស្នាដៃកូនខ្មែរ ពិតៗ ដោយមិនបានចំលងពីបទ ប្រទេសជិតខាងនោះឡើយ។
2013-11-03_144848
ទន្ទឹមជាមួយនឹងគ្នានេះដែរ យើងអាចនិយាយបានខ្លីថា “កម្ពុជាមិនមែនជាប្រទេសអន់ផ្នែកឧស្សាហកម្មតន្ត្រីនោះទេ ព្រោះថាយើងមានយុវជនជាច្រើនកំពុងប្រកួតប្រជែង និងជ្រោមជ្រែងវិស័យសិល្បៈយ៉ាងសកម្ម ។ ជាក់ស្តែង យុវជន Tempo Iris និង Ya Nimith ដែលកំពុងបង្ហាញ ស្នាដៃខ្លួនអួតទៅកាន់ពិភពលោក នូវអ្វីដែលជាសិល្បៈរបស់ខ្មែរ”។
ក្នុងន័យនេះដែរ Tempo Iris រំពឹងថា បទនេះនឹងទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកប្រើប្រាស់ YouTube និង ហ្វេសប៊ុក ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

បញ្ជាក់ផងដែរថា បទចម្រៀង “ចម្រៀងដើម្បីខ្មែរ ” ត្រូវបានធ្វើរួចរាល់នឹងអាប់ឡូតចូល YouTube នឹងហ្វេសប៊ុក នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៣ រួចក៏ផ្ញើមកកាន់ គេហទំព័រ ដំណឹង ឲ្យជួយចុះផ្សាយ៕
ស្តាប់បទចម្រៀង “ចម្រៀងដើម្បីខ្មែរ ” ដូចខាងក្រោមនេះ៖

មតិយោបល់