ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈុត​ឆាក Helen Flanagan ស្រើបស្រាល​ជាមួយនឹង James Bond ក្នុង​ស៊េរី​សាច់រឿង 007

​តារា​ម៉ូ​ដែល​ដ៏​ស្រស់​សោភា​នាង Helen Flanagan នៅ​ពេល​ថ្មីៗ​នេះដែរ បាន​បង្ហាញខ្លួន ដ៏​សិច​ស៊ី​ក្នុង​សាច់រឿង ថ្មី​មួយ ជាមួយនឹង​តារា​សម្តែង 007 ។​

​ជាមួយ​នឹង​ការទទួល​បាន​ជោគជ័យ ដ៏​អស្ចារ្យ ជាមួយនឹង​សាច់រឿង 007 ស្រី​ស្រស់ Helen Flanagan នឹង​ត្រូវ​ដើរតួ​ជាមួយនឹង តារា​សម្តែង James Bond ។ បើ​តាម​របាយការណ៍រ​បស់ ប្រភព​ព័ត៌មាន​បរទេស​នានា បានឲ្យដឹងថា អតីត​មិត្តស្រី​របស់​កីឡាករ Scot Sinclar ក្លិប​មេឃ​ខៀវ នឹង​បង្ហាញ​ខ្លួន​ជាមួយ​ដុំ​រឿង​ថ្មី ស៊េរី 007 ដែល​នឹង​ចេញ​នៅ​ឆ្នាំ ២០១៥ នោះ​។​

​ដើម្បី​អបអរ​ដល់ ស្រី​ស្រស់​សោភា រូបនេះ ខាង​កាសែត និង​គេហទំព័រ The Sun ក្នុង​ចក្រភព​អង់គ្លេស បាន​ចេញផ្សាយ​រូបថត ជា​ពិសេស​របស់​នាង ដែល​ច្នៃ​ចេញ​ពី​កម្មិវិធី ហ្វូ​តូសប ដោយ​សន្លឹក​ខ្លះ ជា​ឈុត​ស្រើបស្រាល​ជាមួយនឹង James Bond ។​ក្នុង​រូប​ទាំងអស់នោះ ដែរ​វា​ជា​ឈុត​ឆាក​រឿង​ចាស់​តែប៉ុណ្ណោះ ដោយ​យក​ទៅ​កែច្នៃ តែ​មើលទៅ​ហាក់បីដូច​ជា​នាង​បាន​ថត​រឿងនេះ​រួចរាល់​ហើយចឹង​ផងដែរ​។​តែ​ទោះជាយ៉ាងណា​រឿង​នេះ​មិនទាន់​​ចេញ​ចំណង​ជើង​​នៅឡើយ​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/JameBond1_zpsb4c12bac.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JameBond6_zps64d6f762.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JameBond3_zps10b74748.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JameBond2_zps8709c5fe.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JameBond5_zps12131661.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JameBond4_zpsd019edfb.jpg

មតិយោបល់