ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌី​ស​ហ្ស៊ី​ន​វា​មិន​ថ្លៃ​នោះទេ សំខាន់ឲ្យ​តែ​ជា​ស្នាដៃ​របស់​ខ្មែរ​

​ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មានឈ្មោះ​ថា Anti Copy Song ដែល​មាន​ឡូហ្គោ តំណាង​ទំព័រ​នេះ “​ចំ​” ត្រូវបាន​គេ​ដឹងថា​ជា​ទំព័រ ដែល​ប្រឆាំង ទៅនឹង ចម្រៀង​ទាំងឡាយណា​ក្នុង​ស្រុក​ខ្មែរ ចម្លង​ពី​គេ និង​ធ្វើ​ការរិះគន់​ដើម្បី​ស្ថាបនា ទៅលើ ឧស្សាហកម្ម​តន្ត្រី​ខ្មែរ​មួយ​នេះ​។​
Copy
​យើង​សង្កេតឃើញថា មួយ​រយៈ​ចុង​ក្រោយ​មក​នេះ ក្រោយ​ពី​ការរិះគន់​ពី​សំណាក់​មហាជន​នានា បូកផ្សំ និង​ទំព័រ ប្រឆាំង​មួយ​នេះ វិស័យ​ឧស្សា​កម្ម​តន្ត្រី​ខ្មែរ ផ្នែក​ចម្រៀង​សម័យ ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​បាន កើតឡើង​វិញ ដោយ​ក្នុង​នោះ​មាន​ផលិតកម្ម ហង្ស​មាស ថោ​ន និង LD Picture បាន នាំ​គ្នា​បង្កើត​ស្នាដៃ ជា​របស់​កូន​ខ្មែរ ដើម្បី​បម្រើ​ដល់​ស្រទាប់​មហាជន​របស់ខ្លួន​។ ការបង្កើត​ស្នាដៃ​កូន​ខ្មែរ សម្រាប់​គ្រប់​ផលិតកម្ម វា​ជា​រឿង​លំបាក​ខ្លាំងណាស់ បើសិន​ជា​ក្រសួង​ដែល​ពាក់ព័ន្ធ មិន​ចូលរួម​ចាត់វិធានការ ទៅលើ ការ​ចែកចាយ ឌី​ស​កូ​ពី និង​ការការពារ​កម្ម​សិទ្ធ​បញ្ញា នោះ​ការ​ធ្វើ​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ វា​ក៏​មិន​អាច​ទៅរួច​ដែរ ។​

​តែ​ទោះជា​យ៉ាងណា សម្រាប់ ទំព័រ ខាងលើ​ដែល​តែងតែ​ប្រឆាំង លើ​ការកូ​ពី និង​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ ក៏​ធ្លាប់បាន Wall Post ថា “​ខាង​ខ្លួន​តែងតែ​គាំទ្រ ដល់​ស្នាដៃ​កូន​ខ្មែរ ជានិច្ច ឌី​ស​ហ្ស៊ី​ន​វា​មិន​ថ្លៃ​ទេ ជាក់ស្តែង បទ​ចម្រៀង​ចុងក្រោយ​របស់​ផលិតកម្ម​ហង្ស​មាស ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ពួកគេ​បាន​ទិញ ចំនួន ១០ ទៅ ២០ បន្ទះ ចែកចាយ​ដល់ក​មិត្តភក្តិ​របស់​ខ្លួន​។ ដោយឡែក​ផលិតកម្ម​មួយចំនួន ទោះ​ជា​បទ​នោះ ជា​បទ​ហ្ស៊ី​ន ដែល​ចេញពី​ទឹកដៃ​ខ្មែរ​ពិតៗ តែ​សម្រាប់​ឌី​ស​វិញ មិនមែន​ជា​ឌី​ស​ហ្ស៊ី​ន​នោះទេ ចឹង​ឲ្យ​គ្នា​ជាវ ​យ៉ាងម៉េច​ទៅ តែសម្រាប់ការគាំទ្រ​​ផលិត​បទខ្មែរ​​​គឺនៅតែគាំទ្រហ្នឹង​​”៕

មតិយោបល់