ព័ត៌មានជាតិ

Nokia ទទួលបាន​ប្រាក់​សំណង​ពី Microsoft

​កាលពី​ថ្ងៃ​ទី​០២​ខែ​កញ្ញា កន្លងទៅ ក្រុមហ៊ុន Microsoft បាន​ប្រកាសថា​ខ្លួន​បាន​ទិញ​យក​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់ Nokia ក្នុងតម្លៃ​ជាង ៧,២​ពាន់​លាន​ដុល្លារ​អាមេរិក​។ តើ​ក្រុមហ៊ុន Nokia នៅ​សល់​អ្វី​ទៀត បើ​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅឲ្យ Microsoft ហើយ​នោះ​?
​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុមហ៊ុន Nokia បានឲ្យដឹងថា Samsung បាន​យល់ព្រម​បន្ត​ប្រើប្រាស់​ប៉ាតង់​របស់​ខ្លួន​ចំនួន ៥​ឆ្នាំ​ទៀត ក៏​ដូចជា​បាន​ជួយ​ជំរុញ​ឲ្យប្រាក់​ចំណូល Nokia កើន​ឡើង​ផងដែរ​។​
Nokia
​ក្រុមហ៊ុន Nokia បាន​និយាយថា Samsung បាន​យល់ព្រម​សងជំងឺចិត្ត និង​បន្ត​ប្រើ​ប៉ាតង់​របស់​ក្រុមហ៊ុន Nokia ក្នុង​រយៈពេល ៥​ឆ្នាំ​ទៀត ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​០១ ហើយ​កិច្ច​ព្រម​ចាស់​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។​

​ការផ្ដល់​សិទ្ធិ​ប៉ាតង់​ទៅឲ្យ​ក្រុមហ៊ុន ជា​ផ្នែក​មួយ​ដែល​បាន​ជំរុញ​ឲ្យ​អតីត​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​នាំមុខគេ Nokia រក​ប្រាក់ចំណូល​បាន​បន្ថែម​ក្រោយ​ពេល​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅឲ្យ Microsoft​។​

​ប្រភព​ចំណូល​មួយទៀត​សម្រាប់ Nokia គឺ​បានមកពី​ក្រុមហ៊ុន Nokia Solutions and Networks(NSN) ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខា​ទូរគមនាគមន៍​ធំ​មួយ​នៅ​ហ្វាំង​ឡ​ង់ ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់ Nokia៕

មតិយោបល់