លោកអ្នកប្រហែលជាធ្លាប់ឃើញតែនៅក្នុងភាពយន្តនោះទេ ដែលរថយន្តអាចប្ដូរពណ៌ និងយល់នឹងអ្វីដែលម្ចាស់វាគិតនោះទេ ប៉ុន្តែនៅពេលនេះក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp បាននិយាយថាវានឹងមាននៅក្នុងពេលអនាគត់ដ៏ខ្លីខាងមុខនេះ។
រថយន្តដែលអាចប្ដូរពណ៌បានរបស់ Toyota នៅមិនទាន់ផលិតរួចរាល់នោះទេ ប៉ុន្តែវាមានឈ្មោះថា “Toyota FV2” ដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិព៌រណ៍រថយន្តនៅក្នុងទីក្រុងតូក្យូក្នុងខែនេះ។
ក្រុមអ្នកស្រាវជ្រាវ និងវិទ្យាសាស្ត្ររបស់ Toyota បានបង្កើតនូវកម្មវិធីមួយចំនួនដែលអាចស្វែងយកអំពីសកម្មភាពមនុស្ស និងសំឡេង ដែលអាចប្រើក្នុងការបញ្ជាពីអ្នកបើកបរទៅកាន់រថយន្ត។
“រថយន្តប្រភេទនេះ នឹងបង្ហាញខ្លួននៅចំពោះមុខអតិថិជននាពេលអនាគត់ដែលចូលចិត្តប្រើប្រាស់ប្រព័ន្ធឌីជីថល និងធ្លាប់ប្រើប្រាស់ទូរស័ព្ទទំនើប ឬកុំព្យូទ័រ iPad តាំងពីក្មេងៗមក។ ដោយសារបច្ចេកវិទ្យាស្ថិតនៅជំហានដំបូងនៃការអភិវឌ្ឍ វាពិតជាពិបាកសម្រាប់យើងស្វែងយល់ពីបរិបទ ដែលរថយន្តប្រភេទនេះអាចដឹងពីអារម្មណ៍របស់អ្នកបើកបរ”។ នេះជាសម្ដីរបស់លោក Takeo Moriai ប្រធានគ្រប់គ្រងរៀបចំគម្រោងផលិតបានឲ្យដឹង៕
មតិយោបល់